ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើស្ពៃក្តោបចំហុយស្នូល!

28-May-2018 11:55 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

– ស្ពៃក្តោប ១ធំល្មម

 

– បង្គា ៤ បកសំបកឲ្យស្អាតហាន់តូចល្មម ២

 

– ការ៉ុត ហាន់ឬចិញ្រ្ចាំល្អិតៗល្មម ៣ស្លាបព្រាបាយ

– ស៊ុត ១គ្រាប់

– ខ្ទឹមបំពង ១ស្លាបព្រាបាយ

– ស្លឹកខ្ទឹម ២ដើម ហាន់តូចៗ

– ម្សៅមី ១ស្លាបព្រាបាយ លាយជាមួយទឹកកន្លះចានចង្កឹះ

– ទឹកត្រី ១ស្លាបព្រាបាយ និងអំបិល បន្តិច

 

វិធីធ្វើ៖

១. យកស្ពៃក្តោបចោះឲ្យប្រហោងកណ្តាល សម្រាប់ដាក់ស្នូល រួចទុកមួយឡែក

 

២. គោះស៊ុតដាក់ចាន វាយបញ្ចូលគ្នា រួចដាក់ទឹកម្សៅមីចូល ច្របល់ចូលគ្នា រួចត្រងកុំឲ្យដោយកាក ហើយដាក់ទឹកត្រី និងអំបិលចូល ច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់ការ៉ុត និងបង្គាចូល

 

៣. យកគ្រឿងដែលលាយហើយចាក់ចូលក្នុងស្ពៃក្តោប រួចយកទៅដាក់ចំហុយ ពេលជិតឆ្អិនដាក់បង្គា២ទៀតដែលនៅពីលើ ទុកចំហុយឲ្យឆ្អិន ហើយដាក់ស្លឹកខ្ទឹម និងខ្ទឹមបំពងចូល  រួចជាការស្រេច។

 

*បញ្ជាក់៖ បង្គាចង់ដាក់ក៏បានមិនដាក់ក៏បានតាមចំណងចំណូលចិត្ត គ្រាន់តែជាសាច់បន្ថែម។

 

សម្រួលអត្ថបទដោយ៖