ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើអរមូនពីធម្មជាតិជំនួយអោយផ្កា និងផ្លែច្រើន មានរសជាតិផ្អែមឆ្ងាញ់

29-May-2018 06:16 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖
– ល្ហុងទុំ ២គីឡូក្រាម
– ល្ពៅទុំ ២គីឡូក្រាម
– ចេកទុំ ២គីឡូក្រាម


– ម្នាស់ទុំ ២គីឡូក្រាម
– ទឹកស្អាត ១០លីត្រ
– ស្កររងូ ឬស្ករអំពៅ (បើគ្មាទេក៏អាចប្រើស្ករត្នោតចាស់ៗជំនួសបានដែរ) ចំនួនកន្លះលីត្រឬកន្លះគីឡូ បើគ្មានទេប្រើទឹកដោះគោជូរ ១កែវធំ។
– មេជីEM ១ស្លាបព្រាបាយ (ដាក់ក៏បានមិនដាក់ក៏បាន) បើដាក់វាជួយកាត់សារធាតុវត្ថុធាតុដើមអោយឆាប់រលួយ។


*វិធីធ្វើ៖
-យកវត្ថុធាតុដើមខាងលើមកចិតឬហាន់អោយល្អិតៗ ដាក់ចូលក្នុងធុងស្ប៉េត្រូ
-ចាក់ស្កររងូចូល។ ចាក់មេEMចូល
-បន្ទាប់មកចាក់ទឹក ១០លីត្រ ចូលអោយលិចល្បាយផ្លែឈើ

-យកវាទៅរក្សាទុកនៅទីម្លប់។ មួយថ្ងៃកូរវាចំនួនពីរដង

-សូមគ្របវាអោយជិត (បិទគំរបធុង) កុំអោយសត្វមូសចូលទៅពងដាក់។ រក្សាទុក ៧ថ្ងៃ ឬ ១០ថ្ងៃ នោះយើងអាចយកវាទៅប្រើប្រាស់បានហើយ។


*វិធីប្រើ៖
-ប្រើមេទឹកអរម៉ូននេះ ចំនួន ៤ទៅ៥ស្លាបព្រាបាយ លាយជាមួយទឹកស្អាត ១០លីត្រ បាញ់លើគ្រប់ដំណាំឈើហូបផ្លែ នៅមុនពេលវាចេញផ្កា


**ហាមបាញ់នៅពេលដំណាំកំពុងតែចេញផ្កា ព្រោះវានាំអោយជ្រុះផ្កាអស់។ បាញ់រៀងរាល់បីថ្ងៃម្តង នោះដំណាំនឹងចេញផ្កាមិនខាន។


គួរកត់សម្គាល់៖
នៅពេលបាញ់ថ្នាំអរម៉ូននេះ ត្រូវបំប៉នដើមវាព្រមគ្នា (ដោយការស្រោចជីកំប៉ុសទឹក) គឺកាន់តែប្រសើរ។


សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត