ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
-មេស្រាទើបបិទចេញដំបូង 625មីលីលីត្រ ឬប្រើអាល់កុលក៏បាន
-ទឹកខ្មេះ 0,5លីត្រ
-គ្រាប់ស្តៅ ១គីឡូក្រាម (យកចាស់ល្មម មិនខ្ចីពេក មិនទុំពេក)
-ស្លឹកទន្ទ្រាងខែត្រ 2,5 គីឡូក្រាម
-ស្លឹកវល្លិ៍បណ្តូលពេជ្រ 2,5 គីឡូក្រាម
-ទឹក 15លីត្រ។
វិធីធ្វើ៖
-ចិញ្ច្រាំ និងកនធាតុផ្សំទាំងអស់ឱ្យម៉ដ្ឋ
-ដាក់ក្នុងធុងមួយមានចំណុះ 30លីត្រ
-ចាក់ស្រា ទឹកខ្មេះ និងទឹកចូល រួចគ្របរក្សាទុកមួយយប់
-ច្រោះយកទឹកល្បាយពីក្នុងថុងនោះទាំងអស់ យកមករំងាស់យកសល់ត្រឹម 8លីត្រ។
វិធីប្រើ៖
-លាយទឹកថ្នាំដែលបានចម្រាញ់រួច 30មីលីលីត្រជាមួយទឹក 20លីត្រ បាញ់ពីលើដំណាំក្រូចដែលទទួលការបំផ្លាញពីសត្វល្អិត និងដង្កូវ រាល់២ថ្ងៃម្តង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត