ចំណេះដឹងទូទៅ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
– បង្គា ៥-៨ បកសំបកឲ្យស្អាត
– សាច់ជ្រូក ២ខាំ ចិញ្ច្រាំ
– ផ្សិតម្ជុល ១ដុំ
– ប៉េងប៉ោះ ១ផ្លែ និងខ្ទឹមបារាំង ១ផ្លែ ហាន់ជាចំណិត
– ទឹកក្រូចឆ្មា ៣ស្លាបព្រាបាយ
– ទឹកត្រី ២ស្លាបព្រាបាយ
– ស្ករស ១ស្លាបព្រាបាយ
– ម្ទេសហាន់ និងស្លឹកជីហាន់ (តាមចំណងចំណូលចិត្ត)
វិធីធ្វើ៖
១. ផ្សិតស្រុះទឹកក្តៅឲ្យទន់ បន្ទាប់មកយកបង្គាស្រុះឲ្យឆ្អិន ហើយយកសាច់ជ្រូកចិញ្ច្រាំស្ងោរឲ្យឆ្អិន រួចទុកមួយឡែក
២. យកចានធំល្មមដាក់ទឹកក្រូចឆ្មា ទឹកត្រី ស្ករស និងម្ទេសចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ផ្សិត បង្គា និងសាច់ជ្រូកចូល ច្របល់ឲ្យសព្វ បន្ទាប់មកដាក់ស្លឹកជីចូល រួចជាការស្រេច។
សម្រួលអត្ថបទដោយ៖ កូនពៅ