ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសបំប៉នកូនត្រីក្នុងស្រះ

30-May-2018 04:42 PM

រូបភាព


ដោយ: Uddam

ការថែបំប៉នកូនត្រីក្នុងស្រះ ត្រូវបំប៉នជាពីរដំណាក់កាលផ្សេងៗគ្នាគឺ៖

១. ដំណាក់កាលថែបំប៉នកូនត្រីពូជ

សម្រាប់កសិករមានដេីមទុនតិច គួរជ្រេីសរេីសប្រភេទត្រីទាំងឡាយណា ដែលសុីចំណីធម្មជាតិមានស្រាប់នៅក្នុងស្រះជាអាហារសំខាន់ និងចំណីបន្ថែមអាចរកបាន ឬមានស្រាប់នៅតាមមូលដ្ធាន ភូមិ ឃុំ របស់ខ្លួនដូចជា កន្ទក់ ចុងអង្ករ ជន្លេន កន្តៀរ ចកបាយទា កាកសំណល់បន្លែ ឬ ផ្ទះបាយជាដេីម។ ល។ ប្រភេទត្រីទាំងនោះរួមមានដូចជា៖ ត្រីឆ្ពិន ត្រីកន្ធរ ត្រីឡាព្យ៉ា ត្រីកាបសាមញ្ញ ត្រីកាបស និងត្រីកាបឥណ្ឌា (ដូចរូបភាពខាងក្រោម)។

២. ការថែបមប៉នកូនត្រីម្សៅ និងកូនត្រីពូជ

-កូនត្រីម្សៅ គឺជាកូនត្រីមានទំហំតូចៗដែលទេីបនឺងញាស់ និងចាប់ផ្តេីមចេះសុីចំណី។ ចំណែកកូនត្រីពូជមានទំហំធំជាងកូនត្រីម្សៅ។ ការថែបំប៉នកូនត្រីម្សៅក្នុងស្រះទាមទារត្រូវយកចិត្តទុកដាក់បំផុត ដេីម្បីឪ្យកូនត្រីមានបរិមាណរស់ច្រេីន និង ធំធាត់ឆាប់រហ័ស។

-ក្រោយពីថែបំប៉នកូនត្រីម្សៅក្នុងរយៈពេលពី ២-៣ សប្តាហ៍នោះកូនត្រីមានទំហំកាន់តែធំ ធ្វេីឪ្យទីធ្លារស់នៅកាន់តែចង្អៀតដែលមានផលប៉ះពាល់មិនល្អដល់ការលូតលាស់របស់កូនត្រី ដូច្នេះចាំបាច់យេីងត្រូវចាប់រំលែកកូនត្រីមកដាក់បំប៉នក្នុងស្រះមួយផ្សេងទៀត ដេីម្បីឪ្យកូនត្រីលូតលាស់បានឆាប់រហ័ស។ បច្ចេកទេសថែបំប៉នកូនត្រីម្សៅ និងកូនត្រីពូជ មានដូចខាងក្រោមនេះ៖

ក. ស្រះ និងការរៀបចំស្រះបំប៉នកូនត្រីម្សៅ
– ស្រះថែបំប៉នកូនត្រីម្សៅ គួរមានទំហំតូចល្មម ដេីម្បីងាយស្រួលក្នុងការថែបំប៉ន ដូចជាទំហំពី ៥០ ទៅ ១៥០ ម៉ែត្រការេ ឬ មាន បណ្តោយពី ១០ ម៉ែត្រ ទៅ ២០ ម៉ែត្រ ទទឹងមានពី ៥ ទៅ ១០ ម៉ែត្រ និងមានជម្រៅ ០.៥ ម៉ែត្រ (ដូចរូបភាពខាងក្រោម)។
– ដេីម្បីថែបំប៉នកូនត្រីម្សៅមានបរិមាណរស់ច្រេីន ស្រះថែបំប៉នកូនត្រីម្សៅ ចាំបាច់ត្រូវរៀបចំឪ្យបានស្អាតល្អគឺគ្មានត្រីកាច កង្កែប កូនក្អាត់ ពស់ អន្ទង់ សត្វដងរែក ទោម ក្តាមទូក។ ល។ ដែលសុីបំផ្លាញកូនត្រីម្សៅជាអាហារ។ដូចនេះ  ស្រះត្រូវបូមទឹកពង្រីងឪ្យអស់ ដេីម្បីចាប់ត្រីកាច កង្កែប កូនក្អាត់ ពស់ អន្ទង់។ល។ ទាំងអស់នេះ កុំឪ្យមានសល់ស្រះ រួច ស្ដារភក់បាតស្រះទុកឧ្យមានជម្រៅ តែពី ១០ ទៅ ២០ សង់ទីម៉ែត្រ។
– រួចបាចកំបោរពី ៣ ទៅ គ.ក្រ ក្នុង ១០០ ម៉ែត្រ កែរ៉េ សម្រាប់ស្រះចាស់ ឬ ពី ១០ ទៅ ១៥ គ.ក្រ ក្នុង ១០០ ម៉ែត្រការ៉េសម្រាប់ ស្រះថ្មី និងទុកស្រះហាលថ្ងៃចំនួន ២ ទៅ ថ្ងៃ។


– បន្ទាប់មកបង្ហូរទឹកចូលស្រះដោយប្រេីតម្រងច្រោះដេីម្បីការពារកុំឪ្យមានត្រីកាច ឬ សត្វល្អិតចូលស្រះ និងត្រូវមានទ្រនាប់ទ្រទឹក បាញ់ចូលក្នុងស្រះ ដេីម្បីកុំឪ្យទឹកស្រះល្អក់។
– ក្រោយពីស្រះបង្ហូរទឹកចូល និងសាបជាតិកំបោរអស់ហេីយ ត្រូវលែងកូនត្រីម្សៅចូលក្នុងស្រះភ្លាម ដេីម្បីកុំឪ្យមានសត្វល្អិតកេីតក្នុង ស្រះ មុនពេលដាក់កូនត្រីម្សៅបំប៉ន។
– ដូចនេះ ពេលរៀបចំស្រះថែបំប៉នកូនត្រីម្សៅ មិនត្រូវប្រេីជីដាក់ក្នុងស្រះទេ ព្រោះវានឹងកេីតសត្វល្អិតច្រេីន សុីបំផ្លាញកូនត្រីម្សៅ។ ប៉ុន្តែ ក្រោយពេលបំប៉នកូនត្រីម្សៅមានទំហំធំ ស្រះចាំបាច់ត្រូវប្រេីជី ដេីម្បីបង្កេីនបរីមាណចំណីធម្មជាតិ ដែលជាចំណីសំខាន់សម្រាប់កូនត្រី (មានបញ្ជាក់ពីរបៀបប្រេីជី ក្រោយពេលដាក់កូនត្រីចិញ្ចេមបំប៉ននៅមេរៀនខាងក្រោយ)។
ស្រះ និង ការរៀបចំស្រះបំប៉នកូនត្រីពូជ

– ស្រះថែបំប៉នកូនត្រីពូជ អាចមានទំហំប៉ុនទំហំស្រះថែបំប៉នកូនត្រីម្សៅ ឬមានទំហំធំជាងនេះក៏បាន ប៉ុន្តែកុំឪ្យមានទំហំធំពេក ព្រោះពិបាកគ្រប់គ្រង។ ជាទូទៅសម្រាប់កសិករ ទំហំស្រះបំប៉នកូនត្រីពូជអាចមានបី ១៥០ ទៅ ២០០ ម៉ែត្រការេ ឬ មានបណ្តោយពី ១៥ ម៉ែត្រ ទៅ ២០ ម៉ែត្រនិងទទឹង ១០ ម៉ែត្រនិងមានជម្រៅពី ០.៥ ម៉ែត្រ ទៅ ១ ម៉ែត្រ។


– ក្រោយពីកូនត្រីម្សៅមានទំហំធំ ត្រូវចាប់វាផ្ទេរទៅបំប៉នក្នុងស្រះមួួយផ្សេងទៀត ដែលត្រូវរៀបចំតាមវិធីដូចបានរៀបរាប់ខាងលេី តែស្រះនេះត្រូវប្រេីជី ដេីម្បីបង្កេីនសត្វល្អិតប្លង់តុងដែលជាចំណីសំខាន់របស់កូនត្រីពូជ។
– ដូចនេះ ស្រះថែបំប៉នកូនត្រីពូជ ត្រូប្រេីជីដាក់ក្នុងស្រះ។ ប្រភេទជីដែលប្រេីសម្រាប់កសិករ គឺ ជីធម្មជាតិ ដូចជា លាមកគោ ក្របី លាមកមាន់ ទា ជ្រូក ជាដេីមដោយដាក់វាត្រាំក្នុងរណ្ដៅជីរយៈពេល ១ សប្តាហ៍ទេីបបង្ហូរទឹកជីនោះចូលទៅក្នុងស្រះ (ដូចរូបភាបខាងក្រោម)។
– គួរកុំប្រេីជីគីមី ដេលនាំឪ្យខាតបង់តវិកា ព្រោះប្រេីតែជីធម្មជាតិក៏ធ្វេីឪ្យទឹកស្រះមានពណ៌បែតងនិងសម្បូរចំណីធម្មជាតិបានដែរ

– ក្រោយពេលដាក់ជីហេីយ រយៈពេលប្រមាណពី ២ ទៅ ៣ ថ្ងៃ បេីសង្កេតឃេីញទឹកស្រះមានពណ៌បែតងទេីបលែងកូនត្រីពូជចូលក្នុងស្រះបាន។ ម្យ៉ាងទៀត ដេីម្បីថែបំប៉នកូនត្រីម្សៅ និងកូនត្រីពូជមានបរិមាណរស់ច្រេីន គួរព័ទ្ធសំណាញ់ជុំវិញស្រះ ដេីម្បីការពារកុំឪ្យត្រីកាច ឬកង្កែប កូនក្អាត់ ពស់ ឬ កណ្តុរ ចូលក្នុងស្រះសុីកូនត្រី

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត