ចំណេះដឹងទូទៅ
រូបភាព
មិនប្រាប់ប្រាកដជាមិនដឹងទេថា អំបិលមានប្រយោជន៍យ៉ាងនេះ ទាំងផ្នែកសុខភាព កសិកម្ម ពិសេសក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់គ្នា!
១. សុខភាព
-ជួយមិនឱ្យមានជំងឺទល់លាមក ហើយងាយស្រួលក្នុងការបត់ជើង៖ ផឹកទឹកអំបិលនៅពេលព្រឹកចំនួនមួយកែវ
-ព្យាបាលជំងឺស្បែកផ្សេងៗ៖ ពេលងូតទឹក ដាក់អំបិលបន្តិចទៅក្នុងទឹកនោះ។
២. កសិកម្ម
-ផ្កាលូតលាស់ល្អ៖ ស្រោចទឹកអំបិលបន្តិចចូលទៅក្នុងផើងផ្កានោះ។
៣. ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ
-បំបាត់ស្នាមខ្មៅនៅលើឆ្នាំង ដែលប្រើយូរ មានស្នាមខ្មៅ៖ យកអំបិលមកជូតជាការស្រេច។
-ការពារខោអាវកុំឱ្យស្លេកពណ៌ក្រោយពេលបោក៖ ដាក់អំបិលបន្តិចចូល ទើបបោក វានឹងអាចជួយរក្សាពណ៌នៃខោអាវរបស់អ្នក
– កម្ចាត់ក្លិនមិនល្អនៅលើត្រី៖ យកត្រីទៅលាងក្នុងទឹកអំបិលមុនពេលចៀនត្រី
-បំបាត់ស្នាមឈាមប្រលាក់លើខោអាវ៖ យកការ៉ុតកិនឱ្យម៉ត់ លាយជាមួយអំបិលបន្តិច យកមកជូត
-ធ្វើឱ្យកំបិតមុតឡើងវិញ៖ ត្រាំក្នុងទឹកអំបិលចំនួន២០នាទី រួចយកទៅសម្លៀង
-កម្ចាត់ដង្កូវចេញពីបន្លែ៖ ត្រាំបន្លែក្នុងទឹកអំបិលចំនួនពី ៥ ទៅ ១០នាទី។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត