ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

បើមានអារម្មណ៍តានតឹងសាកវិធីនេះនិងធូរស្រាល!

31-May-2018 04:04 PM

រូបភាព


ដោយ: Uddam

ការរស់នៅ​ប្រចាំថ្ងៃ មិនមែន​សុទ្ធតែ​ជួបប្រទះ​រឿង​ដែល​ធ្វើឲ្យ​សម្បាយចិត្ត​រហូត​នោះទេ វា​តែងតែមាន​ជួប​រឿង​មិនល្អ​លាយឡំ​គ្នា ដូចជា​ការបរាជ័យ​លើ​រឿង​អ្វីមួយ ឬ​ជួបប្រទះ​បញ្ហា ដែល​ធ្វើឲ្យ​អ្នកធុញ ថប់ តានតឹង​ខាង​ផ្លូវ​អា​ម្មណ៍​។ ប៉ុន្តែ​រឿង​អាក្រក់​នឹង​រំលង​ផុត​ទៅ នៅ​ថ្ងៃ​ណាមួយ ហើយ​អារម្មណ៍​របស់​អ្នកនឹង​ត្រឡប់​មករក​ភាពប្រក្រតី​វិញ ប្រសិនបើ​ទាញ​ចិត្ត​ឲ្យមក​អនុវត្ត​រឿង​សាមញ្ញៗ​ខាងក្រោម​នេះ !

-​មើល​ខ្សែភាពយន្ត​ដែល​អ្នក​ចូលចិត្ត​

-​ដើរ​ក្នុង​សួនច្បារ ឬ​តាម​ដងផ្លូវ​

-​សរសេរ​អារម្មណ៍​របស់អ្នក​ពេលនេះ ដាក់​លើ​ក្រដាស​

-​រៀបរាប់​រឿង​១០​យ៉ាង ដែល​អ្នក​បានធ្វើ​ល្អ​បំផុត​ក្នុង​ឆាកជីវិត​

-​ហាត់ប្រាណ​, ធ្វើ​លំ​ហាត់​ដកដង្ហើម ដើម្បី​កាត់បន្ថយ​ការ​ថប់​បារម្ភ​

-​ញ៉ាំ​តែ​បៃតង​មួយ​ពែ​ង​

-​ស្តាប់​តន្ត្រី​ណា​សប្បាយៗ និង​រាំ​ទៅតាម​ចង្វាក់ភ្លេង ដោយ​បញ្ចេញ​ឲ្យអស់​នូវ​កាយវិកា​ធម្មជាតិ​របស់​អ្នក​

-​ចំណាយពេល​ខ្លះ​ដើម្បី​ងូត និង​ត្រាំ​ទឹក​ក្តៅឧណ្ណៗ​

-​ផ្អាក​ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​

-​លេង​ជាមួយ​សត្វ​ចិញ្ចឹម​របស់​អ្នក រួមមាន​សត្វ​ឆ្មារ និង​សុនខ​

-​បបួល​មិត្តភក្តិ ឬ​បងប្អូន ចេញទៅ​ខាងក្រៅ​

-​រៀបចំ​ផែនការ​វិស្សមកាល ដែល​ស្ថិតនៅក្នុង​ក្តី​ស្រម៉ៃ​របស់អ្នក​

-​ចម្អិន​និង​ញ៉ាំ​អាហារ​ដែល​អ្នក​ចូលចិត្ត​៕សម្រួលអត្ថបទដោយ៖ខ្ទឹមស