ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាក់ដាំដូងតឿដោយបណ្តុះក្នុងថង់ងាយស្រួលបេះ និងឆាប់បានផ្លែ !!

01-Jun-2018 10:28 PM

រូបភាព


ដោយ: Uddam

១- របៀបបណ្តុះ៖ ជ្រើសរើសពូជដូងផ្អែម ឬដូងក្រអូបណាដែលថ្លោសល្អដែលមានពន្លកកូនដុះបានប្រហែល ២ចង្អាម យកមកផ្សាំក្នុងថង់ផ្លាស្ទិចខ្មៅ ៩x១៨ ដែលដាក់ដីជីកំប៉ុសរួចទុករយៈពេល ៣ខែ។
២- រៀបចំដីភ្ជួរ ២-៣ដង (បាចកំបោរស)។


៣- រៀបចំប្រព័ន្ធទឹកប្រឡាយតាមបណ្តោយជួរដូង ដោយ២ជួរត្រូវមានប្រឡាយទឹក១។
៤- រៀបចំរណ្តៅដាំប្រវែង៨តឹកជ្រុងវែងផ្អៀង១ខាង៤៥ដឺគ្រេ ១ខាងទៀតស្មើជំរៅ៥តឹក។
៥-រៀបចំជីៈ ដាក់ជីលាមកសត្វលាយអង្កាម ឬជីកំប៉ុសផ្អាប់ទុក ២-៣ខែ ស្រោចទឹកអីអឹម (EM) យកមក
ប្រើដាក់រោយខាងមាត់រណ្តៅ។
៦- របៀបដាក់ដូងដាំត្រូវដាក់ផ្អៀងបែរមុខខាងកើត


ដើម្បីឲ្យពន្លឺឆាំងចំត្រឡោកដូងស្រូបយកសារធាតុក្នុងទឹកត្រឡោកដូងវាអាចបឺតយកសារធាតុចិញ្ចឹមបាន។
៧- វិធីកាត់គូតថង់ផ្លាស្ទីចដូងកាត់យ៉ាងណាកុំឲ្យប៉ះឫសវា
ហើយឆ្កូតថង់ពីចំហៀងបាត ១ចំអាម មិនឲ្យដាច់ងាយស្រួលទាញថង់
ចេញ។


៨- វិធីដាក់រោយជីកំប៉ុសតាមមាត់រណ្តៅ យកជីកំប៉ុសទី១ រោយមាត់រណ្តៅ ហើយកាប់លាយដីជីចូលក្នុងរណ្តៅលុបមិនឲ្យជិត
ត្រឡោក ស្រោចទឹកឲ្យជោគសព្វទុករយ:ពេល ៥-៦ថ្ងៃ សឹមយកថង់ចេញ។
៩- វិធីយកថង់ចេញ ជីកដី១ចំហៀងដល់ក្រោមហើយចាប់


ទាញថង់ខ្មៅចេញ វាមិនប៉ះពាល់ដល់ដូងទេ។
១០-ដាក់ជីកំប៉ុសទី២ រោយឲ្យឆ្ងាយពីគល់ឆាយកាប់ចូលគ្នាលុបជំវិញឲ្យសព្វឃើញត្រឡោក ដើម្បីឲ្យត្រូវកំដៅថ្ងៃចិញ្ចឹមដើមវា។ រយ:ពេល៣ខែទៀតដាក់ជីកំប៉ុសកាប់ខាងលើសើរៗជំរៅ១តឹក ជីកតាមមាត់រណ្តៅកាប់លុបដាក់ចំបើងក្រោបហើយស្រោចទឹកជោគជំ
រុញឲ្យឫសចេញឆ្ងាយស្រូបយកសារធាតុចិញ្ចឹម ៩០%នៃដូងរយ:ពេល៣ឆ្នាំជាង វានឹងចាប់ផ្តើមមានផ្លែ។

ប្រភពអត្ថបទៈ កសិកម្ម
> អ្នកទាំងអស់គ្នាអាចស្វែងរកអត្ថបទស្តីអំពីកសិកម្ម និងសុខភាពផ្សេងៗនៅក្នុងវេបសាយ sophalleth.blogspot.com បានផងដែរ។