បរិស្ថាន
ទឹកធ្លាក់ថ្មដានៅវាលវែង កំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ទូទៅ ( មានវីដេអូ)
រូបភាព
ដោយ: Uddam
ទឹកធ្លាក់ថ្មដាតូចជាររម្យណីយដ្ឋានធម្មជាតិមួយកន្លែងដែលកំពុងល្បី ដែលអ្នកខេត្តពោធិ៍សាត់តែងតែនាំគ្នាទៅលេង។ ហើយគេក៏ឃើញមានខេត្តផ្សេងៗ និងអ្នកភ្នំពេញទៅលេងជារឿយៗដែរ។ទឹកធ្លាក់នេះ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្បែរព្រំដែនប្រទេសថៃ។ បើយើងធ្វើដំណើរពីភ្នំពេញទៅដល់ទីនោះត្រូវចំណាយពេលបើករថយន្តប្រហែលជា4ទៅ5ម៉ោង ដែលមានចំងាយជាង 300km។
តាមអ្នកស្រុកនោះនិយាយថា ពីមុនមិនមានអ្នកណាទៅលេងឡើយក្រៅពីអ្នកភូមិសង្គមថ្មី ព្រោះផ្លូវពិបាកត្រូវដើរច្រើនគីឡូម៉ែត្រ តែឥឡូវគេបានឈូសផ្លួវបើករថយន្តបានហើយ។ដូចនេះសូមបងមានបំណងចង់នាំគ្រួសារ មិត្តភក្តិដើរលេង កំភ្លេចដើរលេងតំបន់ទឹកធ្លាក់ថ្មដានេះពិតជាស្រស់ស្អាតមែន។(សូមមើលវីដេអូខាងក្រោម)