ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

ថ្នាំធម្មជាតិសំរាប់ការពារ ជួយមិនអោយមាន់កើតជំងឺ ជួយអោយមាន់ស៊ីចំណីបានល្អ ជួយរក្សាររោគ មាន់រាករុះ ផ្ដាស់សាយ ការាពាររោគមិនដឹងមូលហេតុ

09-Jun-2018 03:09 PM

រូបភាព


ដោយ: Uddam

រុក្ខជាតិដែលយកមកប្រើធ្វើថ្នាំសំរាប់លាយទឹកអោយមាន់ផឹក ដើម្បីការពារជំងឺផ្សេងៗមានដូចជា
-ដើមប្រម៉ាត់មនុស្ស យកដើម និងស្លឹក កន្លះគីឡូ


-វល្លិ៍បណ្ដូលពេជ្យ ចិតជាចំណិត ឬ ដុំ 2ខាំ


-មើមពន្លៃ ដំអោយបែក 2ខាំ


-ស្លឹកគ្រៃដាក់ទាំងដើម និងស្លឹក3ខាំ


-មើមរមៀត ដំអោយបែក 2ខាំ


-ប៉ោត ឬឆ្នាំងសំរាប់ដាំទឹក
-ទឹកស្អាតមួយប៉ោតប្រហែល 5-10 លីត្រ។


វិធីធ្វើ
-ដាំទឹកឱ្យពុះ
-យកធាតុផ្សំទាំងអស់ទៅស្ងោរ រួចទុកអោយត្រជាក់ ។


វិធីប្រើ
-យកទឹកមួយលីត្រលាយទឹកធម្មតា4លីត្រ ដាក់អោយមាន់ផឹករាល់ថ្ងៃ
-ធាតុផ្សំទាំងអស់អាចដាំទឹកបាន 4-5 ដង។

ប្រភព៖វុទ្ធី ក្មេងឃ្វាលគោ