ឯកសារកសិកម្ម
រូបភាព
ទឹកនោមដែលយើងបន្ទោរបង់ចោលជារៀងរាល់ថ្ងៃ គឺជាដីអាចត្រូវបានយកមកប្រើសម្រាប់ដាក់ដំណាំបានយ៉ាងប្រសើរ បើសិនជាយើងដឹងពីរបៀបកែច្នៃ។ កសិករខ្មែរយើងដែលជាអ្នកដាំដំណាំខ្លះបានដឹងពីរបៀបប្រើប្រាស់ទឹកនោមនេះយ៉ាងស្ទាត់ជំនាញ ។ ជាពិសេសអ្នកដាំថ្នាំជក់នៅខេត្តបាត់ដំបងកាលពីមុនរបបខ្មែរក្រហម និងក្នុងរបបខ្មែរក្រហមបានប្រើប្រាស់ ទឹកនោមស្រោចធ្វើឲ្យដើមថ្នាំជក់ ដុះលូតលាស់ល្អនិងធ្វើឲ្យថ្នាំជក់នោះ “ខ្លាំង” (ថ្នាំខ្លាំង) មិនសាប។ អ្នកដាំដំណាំបន្លែយកស្លឹកសឹងទទួលបានជោគជ័យដូចគ្នា ពីព្រោះទឹកនោមសម្បូរដោយសារធាតុអាស៊ូត (នីត្រូហ្សែន) និងសារធាតុរ៉ែផ្សេងៗជាច្រើនទៀត។
របៀបប្រើមានពីរយ៉ាង:
ទី១-លាយទឹកនោម ១លីត្រជាមួយទឹកធម្មតា៥លីត្រ។ ត្រូវប្រើវាភ្លាមៗ ក្នុងថ្ងៃតែមួយ ស្រោចទៅលើគល់ដំណាំតែមិនស្រោចលើស្លឹកទេ។
ទី២ ក្នុងទឹកនោះ ១០លីត្រលាយអំបិលចំនួន ១០ក្រាម ទុករយៈពេល ២៤ម៉ោង។ បន្ទាប់មក យកទឹកនោមនោះ មកលាយជាមួយទឹកធម្មតាចំនួន២០លីត្រ ទៅ ៣០លីត្រ សម្រាប់ស្រោចដំណាំឈើហូបផ្លែ ដែលមានដើមធំៗ៕
សម្រួលអត្ថបទៈ អ៊ាង សុផល្លែត