ចំណេះដឹងទូទៅ
រូបភាព
សត្វល្អិត ដូចជា ឃ្មុំ ស្រាំង គឺសុទ្ធតែជាពពួកសត្វដែលមានពិស ហើយប្រសិនបើ វាទិចអ្នក នឹងចាក់ទ្រនិចដោតជាប់នឹងស្បែក នោះអ្នកត្រូវតែប្រញាប់ ដកវាចេញ។ បើអ្នកណាត្រូវសត្វល្អិតទិចត្រង់បរិវេណក ឬរាងកាយមានប្រតិកម្មខ្លាំងជាធម្មតា នឹងឃើញថាកហើមយ៉ាងឆាប់រហ័យ ហើយអាចណែនស្ទះផ្លូវដកហើម ហើយដកដង្ហើមមិនចេញ នោះអ្នកគួរឲ្យជនរងគ្រោះផឹកទឹកត្រជាក់ ទឹកកក និង ប្រញាប់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីពេទ្យ អោយបានជាបន្ទាន់។ វិធីសង្គ្រោះ
១-បើនៅមានទ្រនិចដោតជាប់ក្នុងស្បែក ត្រូវប្រើដង្គៀបចាប់ដកវាចេញ។ មាត់ដង្គៀបត្រូវចាប់ទ្រនិចឱ្យកៀកនឹងស្បែកបំផុត ហើយទាញចេញ កុំកៀបឱ្យត្រូវថង់ដែលនៅខាងលើទ្រនិច ព្រោះនឹងអាចធ្វើឱ្យពិសក្នុងថង់ ជ្រាបចូលក្នុងខ្លួនជនរងគ្រោះច្រើនឡើង។
២-ស្អំទឹកកក ដើម្បីបន្ថយការឈឺចាប់ និងអាការហើម។
៣-ឱ្យផ្នែកដែលត្រូវទិចបានសម្រាក៕សម្រួលអត្ថបទដោយ៖ខ្ទឹមស