ចំណេះដឹងទូទៅ
រូបភាព
ការខក់នេះកើតឡើងនៅពេលមានរបស់អ្វីមួយស្ទះផ្លូវដង្ហើម៖
-វាអាចជាការស្ទះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល ; ចំពោះមនុស្សធំ ការខក់កើតឡើងដោយសារអាហារ
ចំពោះក្មេង វាអាក៏អាចកើតឡើងក្នុងការលេបរបស់អ្វីមួយដែរ
ការខក់អាចជារឿងមួយគ្រោះថ្នាក់ដល់ជីវិតបានបើសិនជាគ្មានការជួយសង្គ្រោះបឋមទេ
មូលហេតុ
-លេបអាហារដែលមានទំហំធំៗ ; ការលេបអាហារដែលមិនបានទំពារម៉ត់ល្អ;ញ៉ាំអាហារលឿនពេក
ការញ៉ាំ និងការនិយាយ;ការញ៉ាំគ្រឿងស្រវឹងមុនពេលញ៉ាំអាហារ;ពាក់ធ្មេញ
មិនយកចិត្តទុកដាក់ចំពោះកូនតូចៗ;ការដើរ ឬលេងនៅពេលមានអាហារក្នុងមាត់
រោគសញ្ញា
-យកដៃច្របាច់កខ្លួនឯង;ពិបាកដកដង្ហើម;មានសម្លេងពេលកំពុងដកដង្ហើម;មិនអាចក្អកបាន
ស្បែក ក្រចក និងបបូរមាត់ប្រែទៅជាស្វាយ;សន្លប់
ការព្យាបាល
ប្រើវិធី Heimlich Maneuver និង CPR -2 Technique
បើសិនជាមនុស្សម្នាក់មិនអាចនិយាយបានទេ ចូរធ្វើវិធី Heimlich Maneuver
វិធីនេះ គឺជាការសង្កត់បង្ខំឱ្យសន្ទះខណ្ឌ័ទ្រូង និងពោះ រុញទៅសួតវិញ
បង្កើតជាការក្អកសប្បនិមិត្ត
ការធ្វើ Heimlich Maneuver លើមនុស្សកំពុងតែឈរ
ចូរឈរនៅពីក្រោយអ្នកជំងឺ
ប្រអប់ដៃទាំងពីក្តាប់ចូលគ្នា
ដាក់កណ្តាប់ដៃទាំងនោះនៅពីក្រោមឆ្អឹងជំនី ប៉ុន្តែត្រូវឱ្យមេដៃទៅមុន
ប្រើកម្លាំងប្រអប់ដៃមួយទៀតទប់កណ្តាប់ដៃមួយដែលប៉ះក្រោមឆ្អឹងជំនី
ដៃដែលនៅសល់ធ្វើម៉េចមិនឱ្យប៉ះឆ្អឹងជំនីឡើយ
ចូរប្រើកម្លាំងរុញកណ្តាប់ដៃចូលក្នុង និងឡើងលើចំនួនបួនដង
ចូរធ្វើបែបនេះរហូតដល់អ្នកជំងឺខ្ជាក់របស់ដែលឆ្លាក់នោះចេញរួច៕
សម្រួលអត្ថបទដោយ៖ខ្ទឹមស