ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីបណ្តេញកណ្តៀរ ដោយថ្នាំផ្សំពីធម្ម​ជាតិ

14-Jun-2018 03:20 PM

រូបភាព


ដោយ: Uddam

វត្ថុធាតុផ្សំ៖
-រំដេង ខ្ទឹមស ស្លឹកគ្រៃ បរិមាណស្មើគ្នាសរុប១គីឡូក្រាម
-ស្រាសកន្លះលីត្រ
-ទឹកខ្មេះកន្លះលីត្រ
-ទឹក១០លីត្រ។

វិធីធ្វើ៖
-បុកគ្រឿងផ្សំខាងលើឲ្យម៉ដ្ឋ

-លាយបញ្ចូលគ្នា

-ច្រកក្នុងដបមួយ ហើយរក្សាទុករយៈពេល៧ថ្ងៃ។
 ការប្រើប្រាស់៖
-យកទឹកល្បាយខាងលើ១ស្លាបព្រាបាយលាយជាមួយទឹកកន្លះលីត្រ

-ចាក់ចូលកន្លែងដែលមានកណ្តៀររស់នៅ។

*អនុវត្តបែបនេះអាចបណ្តេញ និងការពារមិនឲ្យកណ្តៀររស់នៅបានផងដែរ។