ចំណេះដឹងទូទៅ
រូបភាព
ការទិញបន្លែមកទទួលទានសូមកុំគិតថា វាគ្មានសារធាតុពុលនៅជាប់នឹងបន្លែ ។ យកល្អគួរលាងបន្លែដោយប្រើទឹកថ្នាំសម្រាប់លាងនឹងជួយកាត់បន្ថយ ជាតិពុលក្នុងបន្លែនៅមុនពេលទទួលទាន ។
ខាងក្រោមនេះ ជាវិធីសាស្ដ្រមួយចំនួនក្នុងការប្រើទឹកថ្នាំសម្រាប់លាងជម្រះបាន យ៉ាងងាយដូចជា ៖
-ទឹកសាច់ជូ កាត់បន្ថយជាតិពុលក្នុងបន្លែបានដល់ ៩០-៩៥% ៖ យកសាច់ជូ១ស្លាបព្រាបាយលាយជាមួយទឹកពី១៥-២០លីត្រ រួចយកបន្លែមកត្រាំទុករយៈពេលពី ១៥-២០នាទី ក្រោយមកលាងដោយទឹកស្អាត៣-៤ដង ។
-ទឹកអំបិល ក៏អាចកាត់បន្ថយជាតិពុលក្នុងបន្លែបានពី៦០-៧០%: ត្រូវយកអំបិល២ស្លាបព្រាបាយលាយជាមួយទឹកស្អាត៤-៥លីត្រ រួចយកបន្លែមកត្រាំទុករយៈពេល២០នាទី បន្ទាប់មកលាងដោយទឹកស្អាតពី៣-៤ដង ។
-ទឹកសូដ្យូមប៊ីកាបូណេត កាត់បន្ថយជាតិពុលនៅក្នុងបន្លែបានដល់៩០-៩៥% ៖ យកសូដ្យូមប៊ីកាបូណេត១ស្លាបព្រាបាយលាយនឹងទឹកស្អាត២០-២៥លីត្រ រួចយកបន្លែទៅត្រាំទុករយៈពេលពី១៥-២០នាទី បន្ទាប់មកលាងជាមួយទឹកស្អាតចំនួនពី៣-៤ដង ៕