ចំណេះដឹងទូទៅ
ឪពុកម្តាយគ្រប់រូបគួរតែយល់ដឹងពីវិធីសាស្ត្រសំខាន់ៗទាំងនេះ ដើម្បីជួយធ្វើឲ្យកូនរបស់អ្នកចូលចិត្តក្នុងការអាន!
រូបភាព
ទម្លាប់នៃការអានពិតជាមានអត្ថប្រយោជន៏ជួយបង្កើនពាក្យដល់ក្មេង ជួយឱ្យការសរសេរកាន់តែល្អ ហើយការអានក៏ត្រូវ ហើយអាចជួយដល់ការចងចាំថែមទៀតផង។ ដូច្នេះហើយឪពុកម្តាយគួរតែបង្ហាត់បង្រៀនកូនៗឱ្យមានទម្លាប់អានតាំងពីក្មេង។ ខាងក្រោមនេះនឹងបង្ហាញវិធីសាស្រ្ត ដែលអ្នកអាចជំរុញកូនអ្នកឱ្យចង់អាន និងចូលចិត្ត។
១. នាំពួកគេចូលទៅបណ្ណាល័យ
ចូរនាំកូនរបស់អ្នកទៅបណ្ណាល័យឱ្យបានទៀងទាត់។ ឧទាហរណ៏៖ អ្នកនាំកូនអ្នករៀងរាល់ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាក។ ម៉្យាងវិញទៀត អ្នកអាចជួយជ្រើសរើសសៀវភៅ ដែលសមស្របឱ្យកូនរបស់អ្នក។
២. អានរឿងនិទានឲ្យពួកគេស្តាប់មុនចូលគេង
ក្មេងភាគច្រើនមិនចូលគេងភ្លាមៗនោះទេ។ ដូច្នេះហើយអ្នកអាចគេងជាមួយពួកគេ និងប្រើប្រាស់ពេលវេលានោះ ដើម្បីនិទានរឿងព្រេងនិទាន។ មិនត្រឹមដែលរឹតចំណងរវាងអ្នក និងកូនរបស់អ្នកទេ តែថែមទាំងជួយបង្កើនចំណង់នៃការអានដល់កូនរបស់អ្នកថែមទៀតផង។
៣. ចែករំលែកសៀវភៅដែលអ្នកចូលចិត្ត
តើអ្នកនៅចាំបានទេសៀវភៅដែលអ្នកចូលចិត្តបំផុត? តើអ្នកមានរក្សាទុកដែរឬទេ? បើសិនជាមាន អ្នកអាចចែករំលែកសៀវភៅទាំងនោះ និងប្រាប់ពីហេតុផលថា ហេតុអ្វីបានជាអ្នកស្រឡាញ់វា ព្រោះថាកូនរបស់អ្នកអាចនឹងចាប់អារម្មណ៏។
៤. ធ្វើកន្លែងរក្សាទុកសៀវភៅរបស់ពួកគេ
អ្នកអាចឱ្យកូនរបស់អ្នកទិញសៀវភៅដែលពួកគេចង់ទិញ និងបង្រៀនពួកគេឱ្យចេះរក្សាទុក។ ការដែលមានរក្សាទុកសៀវភៅបានត្រឹមត្រូវ អាចធ្វើឱ្យពួកគេមានអារម្មណ៏ល្អទៅនឹងការអាន។
សម្រួលអត្ថបទដោយ៖ កូនពៅ