ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
វិធីការពារជម្ងឺមាន់ នៅរដូវវស្សាដែលមានអាកាសធាតុត្រជាក់ និងភ្លៀងញឹកញាប់
១. សមាសធាតុផ្សំ៖
– ខ្ទឹមស
– ខ្ញី។
២. វិធីធ្វើ៖
– ត្រូវយកខ្ទឹមស ៤០% ខ្ញី ៤០% ស្ករត្នោតចំនួន ២០%
– បុកខ្ញីជាមួយខ្ទឹមសឲ្យម៉ដ្ឋ ហើយយើងយកមកច្របល់ជាមួយស្ករ
– ផ្អាប់ទុក ១៥ថ្ងៃ ចាំយើងអាចជាត់យកទឹកវាមកលាយជាមួយទឹក ឬចំណី ដាក់ឲ្យមាន់ស៊ី ដែលយើងអាចធ្វើទុកប្រើការពារពេលខែត្រជាក់។
៣. វិធីលាយ៖
– លាយទឹកថ្នាំនេះ ១ស្លាបព្រាកាហ្វេ ជាមួយបរិមាណទឹកដែលអាចដាក់ផ្សើមជាមួយចំណីដែលយើងលាយរួច១គីឡូ ស្មានឲ្យតែល្មម សើមៗបានហើយ។
– ចំពោះការលាយជាមួយទឹកឲ្យវាផឹកវិញ គឺដាក់កម្រិត ៥% នៃទឹកសរុប
៤. ការរក្សាទុក៖
– អាចរក្សាទុកកន្លែងស្ងួត និងត្រជាក់ ទុកប្រើបានរយៈពេល៣ខែ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត