ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិជួយកែរោគឆ្កួតជ្រូក

19-Jun-2018 11:09 AM

រូបភាព


ដោយ: Uddam

មុននឹងស្វែងយល់ពីរូបមន្តធម្មជាតិកែរោគឆ្កួតជ្រូក សូមស្វែងយល់ពីជំងឺឆ្កួតជ្រូកជាមុនសិន។
តើអ្វីជាជំងឺឆ្កួតជ្រូក ?
ជំងឺឆ្កួតជ្រូក គឺជាស្ថានភាពទូទៅ បណ្តាលមកពីការប្រកាច់ដែលកើតមានឡើងវិញដដែលៗ។ ការប្រកាច់នេះ គឺកើតដោយសារតែសន្ទុះនៃសកម្មភាពអគ្គិសនីនៅក្នុងខួរក្បាលដែលមានសភាពមិនប្រក្រតី។ ការប្រកាច់នៃជំងឺនេះ អាចនាំមកនូវបញ្ហាជាមួយនឹងការគ្រប់គ្រងសាច់ដុំ ចលនា ការនិយាយស្តី ការមើលឃើញ ឬស្មារតីរបស់អ្នកជំងឺ ។ ជាធម្មតាស្ថានភាពនេះ គឺមិនមានរយៈពេលយូរនោះទេ ប៉ុន្តែពួកវាអាចមានសភាពតក់ស្លុតជាខ្លាំង។ ដំណឹងដ៏គួរអោយរីករាយនោះ គឺការព្យាបាលជាធម្មតាអាចធ្វើការគ្រប់គ្រង និងកាត់បន្ថយនូវការប្រកាច់ ។

ជំងឺឆ្កួតជ្រូក គឺមិនមែនជាប្រភេទនៃជំងឺផ្លូវចិត្ត ឬអសម្ថភាពនៃបញ្ញានោះទេ។ វាជាទូទៅ មិនប៉ះពាល់ដល់ការគិត ឬ ការរៀនសូត្ររបស់អ្នកជំងឺទេ។ អ្នកមិនអាចឆ្លងជំងឺឆ្កួតជ្រូកពីនរណាម្នាក់ (ដូចជាជំងឺផ្តាសាយទេ) ហើយពួកគេក៏មិនអាចទទួលយកវាពីអ្នកផងដែរ។

តើរោគសញ្ញារបស់ជំងឺឆ្កួតជ្រូកមានអ្វីខ្លះ ?
រោគសញ្ញាសំខាន់ៗរបស់ជំងឺឆ្កួតជ្រូក គឺជាការប្រកាច់ផ្ទួនៗដែលកើតមានដោយមិនមានការព្រមានទុកមុន។ បើមិនមានការព្យាបាលនោះទេ ការប្រកាច់អាចនឹងបន្ត រួចថែមទាំងមានសភាពអាក្រក់ជាងមុននិង កាន់តែញឹកញាប់ជាងមុន។

ការប្រកាច់មានប្រភេទផ្សេងៗគ្នា។ អ្នកអាចនឹងមានប្រភេទតែមួយនៃការប្រកាច់របស់ជំងឺឆ្កួតជ្រូកនេះ ហើយមានអ្នកខ្លះទៀត អាចមានការប្រកាច់ច្រើនជាងមួយប្រភេទ។ វាអាស្រ័យទៅលើថា តើការប្រកាច់ប្រភេទណាដែលអ្នកមាន៖
– ញាណរបស់អ្នក អាចនឹងដំណើរការមិនបានត្រឹមត្រូវ ។ ឧទាហរណ៍ អ្នកអាចសំគាល់ពីក្លិន ឬ សំលេងចំលែក
-អ្នកអាចបាត់បង់ នូវការគ្រប់គ្រងសាច់ដុំរបស់អ្នក
-អ្នកអាចនឹងដួល ហើយខ្លួនប្រាណរបស់អ្នកអាចកន្ត្រាក់ ឬអង្រន់


– អ្នកអាចនឹងសំលឹងចុះមកក្រោម
– អ្នកអាចនឹងសន្លប់ ( បាត់បង់ស្មារតី ) ។


មិនមែនអ្នករាល់គ្នាដែលមានការប្រកាច់សុទ្ធតែកើតមានជំងឺឆ្កួតជ្រូកនោះទេ។ ពេលខ្លះ ការប្រកាច់អាចកើតឡើងដោយសារតែការរបួស ជំងឺ ឬបញ្ហាផ្សេងៗដទៃទៀត។ នៅក្នុងករណីទាំងនេះ ការប្រកាច់នឹងឈប់ នៅពេលដែល បញ្ហាទាំងនោះមានភាពប្រសើរ ឬបាត់ទៅវិញ។

ឥឡូវនេះសូមមកស្វែងយល់ពីរូបមន្តធម្មជាតិជួយកែរោគឆ្កួតជ្រូក ដូចខាងក្រោម៖
រុក្ខជាតិ៖ ឃ្លោក


ព្យាបាល៖ ឆ្កួតជ្រូក


វិធីធ្វើ៖
– ដុតកម្លោចផ្លែឃ្លោកឱ្យឆ្អិន
-រួចយកទៅរម្ងាស់ជាមួយនឹងទឹកធម្មតា រហូតដល់ពុះ
-លាយជាមួយនឹងម្សៅឈើឯម។


វិធីប្រើប្រាស់៖
-ទទួលទាន ១កែវជារៀងរាល់ថ្ងៃ។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។