ចំណេះដឹងទូទៅ
រូបភាព
ទារកកើតមកគឺមានអត្តចរិតខុសៗគ្នា ដោយមិនអាចបាន់ស្មានបានថាពួកគេមានអត្តចរិតបែបណានោះទេ ។ ទារកខ្លះកើតមកមានអត្តចរិតស្លូតបូត មិនសូវចេះយំផ្តេសផ្តាស និងខ្លះទៀតកាច យំ និងធ្វើទុក្ខស៊ឹងតែគ្រប់ពេល។ សម្រាប់ទារកដែលកាចនោះទៀតសោកគឺភាគច្រើនតែងតែយំ នៅពេលដែលជួបមុខអ្នកដែលមិនធ្លាប់ស្គាល់ ឬគេនឹងយំកាន់តែខ្លាំងនៅពេលដែលអ្នកមិនស្គាល់មុខទាំងនោះយកគេចេញឆ្ងាយពីឪពុកម្ដាយ ហើយនេះគឺដោយសារតែទារកមិនបានស្គាល់មុខ និងមានអារម្មណ៍ថាចម្លែកនៅពេលដែលជនចម្លែកមុខទាំងនោះលើកពរខុសដៃពីឪពុកម្តាយរបស់ពួកគេបែបនេះ ។ ខាងក្រោមនេះ និងបង្ហាញពីមូលហេតុ ដែលទារកយំនៅពេលឃើញមនុស្សមិនធ្លាប់ស្គាល់មុខបែបនេះ ?
១.ទារកមានអារម្មណ៏ភ័យខ្លាចនិងចម្លែក៖នៅពេលដែលទារកជួបអ្នកដែលមិនធ្លាប់ស្គាល់មុខ ពួកគេនឹងមានអារម្មណ៏ចម្លែកនៅពេលជួបមុខមនុស្សប្លែកមុខជាលើកដំបូង ឬ មិនដែលធ្លាប់បានជួបសោះ។
២.ទារកនៅមិនទាន់ចំណាំបាន
នៅពេលដែលទារកបានឃើញអ្នកជាលើកដំបូង អ្នកប្រាកដជាគិតថាពួកគេនឹងចំណាំអ្នកបាន ប៉ុន្តែផ្ទុយទៅវិញពួកគេមិនអាចចំណាំអ្នកបានទេ ត្រឹមតែបានជួបមុខអ្នកតែម្ដងឬពីរដងប៉ុណ្ណោះ។
៣.ទារកនឹងមានអារម្មណ៍ភ័យខ្លាចនៅពេលអ្នកយកគេចេញឆ្ងាយពីឪពុកម្ដាយ
ពេលដែលអ្នកចាប់កាន់ឬពរទារក គេនឹងចាប់ផ្ដើមយំភ្លាម ព្រោះគេនឹងមានអារម្មណ៏ថាប្លែកនៅពេលដែលគេឃើញមុខរបស់អ្នក ហើយអ្វីកាន់តែយំខ្លាំងនេះគឺពរគេចេញឆ្ងាយពីឪពុកម្ដាយរបស់ពួកគេតែម្តង។