ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

គន្លឹះពិសេសៗមួយចំនួន ក្នុងការរៀបចំបន្ទប់ ឬផ្ទះ ដែលតូចរបស់អ្នកឱ្យមើលទៅធំទូលាយ!

20-Jun-2018 11:05 AM

រូបភាព


ដោយ: Uddam

ការរចនាខាងក្នុង គឺជាកិច្ចការដ៏លំបាក។ ផ្នែកមួយនៃផ្នែកដែលគួរឱ្យចាប់អារម្មណ៍បំផុតរបស់វា គឺធ្វើឱ្យបន្ទប់តូចមានទំហំធំទូលាយ និងពោរពេញដោយខ្យល់អាកាសបរិសុទ្ធដោយគ្រាន់តែផ្លាស់ប្តូរបន្តិចបន្តួច។ យើងក៏នឹងចែករំលែគន្លឹះពិសេសមួយចំនួន ដែលនឹងជួយអ្នកឱ្យប្រសើរឡើងនូវស្ថានភាពផ្ទះ ឬ បន្ទប់របស់អ្នក។ ចង់ដឹងយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម ៖

១. អ្នកគួរដាក់វាំងននឲ្យខ្ពស់កៀកទៅនឹងពិតាន នោះបង្អួចរបស់អ្នកនឹងមើលឃើញធំជាងមុន។

 

២. អ្នកគួរជ្រើសរើសគ្រឿងសង្ហាររឹមតុបតែងក្នុងបន្ទប់ ដែលមានជើង ទើបមានភាពទូលាយ មិនចង្អៀត ដូចគ្រឿងសង្ហាររឹមគ្មានជើងនោះទេ។

 

៣. អ្នកគួរតែបិទក្រដាសលើផ្ទៃបន្ទប់ក្រឡាបញ្ឈរ និងពណ៌ស្រាលៗ ឬពណ៌ស្រស់ៗ ពីព្រោះការប្រើពណ៌ងងឹត និងក្រឡាផ្តេក ធ្វើឲ្យបន្ទប់មើលទៅកាន់តែតូច។

 

៤. មនុស្សភាគច្រើនគិតថា បន្ទប់តូចគួរតែដាក់កម្រាលព្រំតូចបានហើយ ប៉ុន្តែជាក់ស្តែង វាធ្វើឲ្យគ្រែមើលទៅធំចង្អៀត ជាងកម្រាលព្រំធំ។

 

៥. ដើម្បីការពារភាពរញ៉េរញ៉ៃ អ្នកគួររៀបចំបែងចែករបស់របរទៅតាមប្រភេទរបស់វា រួចរក្សាទុកក្នុងប្រអប់ផ្សេងៗគ្នា ទើបជាការប្រសើរ។

 

៦. បន្ទប់ដែលមិនសូវធំ មិនត្រូវដាក់លម្អចង្កៀងធំៗឲ្យចង្អៀតនោះទេ។ អ្នកគួរតែប្រើអំពូលបង្កប់តាមពិតាន ដើម្បីឲ្យបន្ទប់មានភាពធំទូលាយ។

 

៧. ស្រីៗយើងភាគច្រើនមានគ្រឿងតុបតែងមុខ និងខ្លួនប្រាណច្រើនណាស់ ហេតុនេះអ្នកមិនគួររៀបចំរប៉ាត់រប៉ាយពេញទូសំអាងនោះទេ អ្នកគួររៀបចំវាចូលក្នុងថតទូ ឬបិទដែកឆក់ ឲ្យឆក់ជាប់នឹងក្តារឆក់លើជញ្ជាំងក៏ជាការប្រសើរ។

 

៨. អ្នកប្រហែលជាមិនជឿទេថា ការប្រើកន្សែងច្រើនពណ៌ខុសៗគ្នា អាចធ្វើឲ្យបន្ទប់ទឹក មើលទៅរញ៉េរញ៉ៃ និងមើលទៅហាក់ដូចជាមានរបស់ច្រើន មិនល្អភ្នែកទាល់តែសោះ។

 

៩. អ្នកគួរយកដែកឆក់ ដែលឆក់ក្រដាសជាប់នឹងទូទឹកកក ប្រមូលចេញពីផ្ទៃទូទឹកកកឲ្យអស់ ហើយដាក់វាម្តុំនៅលើផ្ទាំងដែកឆក់ ជិតនោះទើបជាការប្រសើរ។

 

១០. អ្នកមិនត្រូវដោះស្បែកជើងដាក់ គ្មានសណ្តាប់ធ្នាប់ពេញផ្ទះនោះទេ។ អ្នកគួរមានទូដាក់ស្បែកជើងមួយ ទើបជាការប្រសើរ ពីព្រោះវាជួយឲ្យមានភាពទូលាយ និងមិនរញ៉េរញ៉ៃថែមទៀត។

 

សម្រួលអត្ថបទដោយ៖ SP