ចំណេះដឹងទូទៅ
ឪពុកម្តាយគ្រប់រូបគួរដឹងថា ការធ្វើលំហាត់ប្រាណជាប្រចាំគឺល្អណាស់សម្រាប់កូន ជួយដល់ការលូតលាស់ប្រាជ្ញាស្មារតីកុមារឱ្យមានការចងចាំល្អ!
រូបភាព
នៅពេលដែលកុមារមិនអាចយកចិត្តទុកដាក់ផ្ចង់ស្មារតីក្នុងការសិក្សាបានប្រសើរ គេគួរផ្តោតទៅលើការធ្វើលំហាត់ប្រាណហើយ ពីព្រោះបើតាមការស្រាវជ្រាវបានឱ្យដឹងថា ការធ្វើលំហាត់ប្រាណត្រឹមតែ ១៥នាទី គឺអាចជួយកុមារឱ្យបង្កើនការចងចាំ និងធ្វើឱ្យអារម្មណ៍ពួកគេយកចិត្តទុកដាក់ផ្ចង់អារម្មណ៍បានល្អឡើងវិញ ។
ជាលទ្ធផលសិស្សដែលបានចួលរួមធ្វើលំហាត់ប្រាណដោយគ្រាន់តែដើរ រត់តិចៗ ពត់ខ្លួនប្រាណ លើកដៃ លើកជើងតិចៗក្តី គឺអាចជួយបង្កើនការចងចាំ និងបង្កើនកម្រិតផ្ចង់ការយកចិត្តទុកដាក់បានច្រើន ។
អ្នកស្រាវជ្រាវបានឱ្យដឹងថា នៅទីបំផុតយើងបានរកឃើញថាការធ្វើលំហាត់ប្រាណដោយខ្លួនឯងត្រឹមតែរយៈពេល ១៥នាទី គឺអាចធ្វើឱ្យប្រសើរឡើងនូវអារម្មណ៍ និងប្រាជ្ញាស្មារតីបានពិតមែន ជាពិសេសចំពោះកុមារ ដោយវាអាចជួយឱ្យពួកគេបង្កើនសមត្ថភាពរៀនសូត្របានល្អផងដែរ។
សម្រួលអត្ថបទដោយ៖ កូនពៅ