ចំណេះដឹងទូទៅ
រូបភាព
ទោះបីជាការគេងលក់ពេលយប់ដ៏ល្អមួយក៏ត្រូវការ ការគិត និងរៀបចំមួយចំនួនផងដែរ ជាពិសេសអ្នកដែលឧស្សាហ៍គេងមិនស្កប់ ឬគេងមិនលក់ ។ យើងនឹងណែនាំគន្លឹះមួយចំនួន ដើម្បីជួយសម្រួលដល់ការគេងលក់កាន់តែស្រួលដូចខាងក្រោមនេះ ៖
– ចូលគេងឲ្យទៀងម៉ោងជារៀងរាល់យប់ ទោះបីជាថ្ងៃចុងសប្តាហ៍ក៏ដោយ
– បង្កើតទម្លាប់បន្ធូរអារម្មណ៍នៅពេលគេង
– ចៀសវាងការគេងថ្ងៃ
– ធ្វើការហាត់ប្រាណរាល់ថ្ងៃ
– រក្សាសីតុណ្ហភាពត្រជាក់នៅពេលគេង
– ប្រើប្រាស់ភួយ និងខ្នើយ ដែលគេងទៅមានផាសុកភាព
– ប្រើប្រាស់ពន្លឺចាំងនៅពេលព្រឹក ដើម្បីជួយគ្រប់គ្រងចង្វាក់នៃការគេង
– ចៀសវាងការញ៉ាំគ្រឿងស្រវឹង និងបារី
– កុំញ៉ាំអាហារច្រើនៗពេកនៅពេលល្ងាច
បើសិនជាអ្នកមិនអាចគេងបានចូរផ្លាស់ប្តូរបន្ទប់ និងធ្វើរឿង ដើម្បីបន្ធូរអារម្មណ៍រហូតដល់មានអារម្មណ៍អស់កម្លាំង
– បើសិនជាអ្នកនៅតែមិនអាចគេងបានទៀត អាចទៅពិគ្រោះជាមួយគ្រូពេទ្យ។
សម្រួលអត្ថបទដោយ៖ SP