ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

មុខងារ និងសារៈសំខាន់នៃ N.P.K ក្នុងវិស័យកសិកម្ម (ភាគ ១៖មុខងារ នៃ N អាសូត)

27-Jun-2018 12:17 PM

រូបភាព


ដោយ: Uddam

N.P.K ជាធាតុគីមីសំខាន់ៗសំរាប់ការលូតលាស់របស់ដំណាំ។

-N= Nitrogen នីត្រូសែន  ឬអាសូត

-P= Phosphorus ផូស្វ័រ

-K= Potassium ប៉ូតាស្យូម

១. មុខងារ និង​សារៈសំខាន់​នៃ N.P.K

ក​- មុខងារ​របស់​អាសូត N: អាហារ​បំរុង​ដើម ស្លឹក និង​មែក​

– ជួយ​ធ្វើអោយ​ដើម និង​ស្លឹក​រុក្ខជាតិ​ដុះ​លូតលាស់​បានល្អ ហើយ​ឆាប់រហ័ស និង​ផ្តល់​ទិន្នផល​ខ្ពស់

– ចំពោះ​ស្រូវ​ធ្វើ​អោយ​បែក​គុម្ព​ច្រើន (​ការប្រើ​ច្រើន​ចំពោះ​ពូជស្រូវ​ក្នុងស្រុក​ធ្វើអោយ​ដើម​ខ្ពស់​ត្រូវ​ទ្រោប ឬ​ដួល និង​ទិន្នផល​ថយចុះ​)

– ការប្រើ​ជាតិ​អាសូត​នេះ​ច្រើនពេក នាំ​អោយ​ផ្លែ​រុក្ខជាតិ​ក្រ​ទុំ

– ចំពោះ​ស្រូវ​វិញ គឺ​ទុំ​មិន​ស្រុះគ្នា គេ​ហៅថា​ស្រូវ​បណ្តើរកូន ។​

– ចំពោះ​ដំណាំ​បន្លែ​យក​ស្លឹក ត្រូវការ​ចាំបាច់​ជាតិ​អាសូត​នេះ​ណាស់ ព្រោះ​ជាតិ​អាសូត​មាន​មុខងារ​សំខាន់​ក្នុង​ការបង្កើន​ស្លឹក (​ជី​អាសូត​នៅក្នុង​រុក្ខជាតិ គឺ​រុក្ខជាតិ​អាច​ស្រូប​បាន​)។ ឯព​ពួក​សណ្តែក ទន្ទ្រាំងខែត្រ លាមក​ទា ប្រសិន​ដាក់​ធ្វើ​ជា​ជី​មិន​អាច​ធ្វើអោយ​រុក្ខជាតិ​ស្រូប​បាន​ភ្លាម​ ទេលុះត្រាតែ​ធម្មជាតិ​ទាំងនោះ​ពុកផុយ​ប្រែ​ក្លាយទៅជាអាសូត​នីទ្រិច ទើប​រុក្ខជាតិ​យក​បាន ​ឆាប់រហ័ស ។​

​-កង្វះ​ជាតិ​អា​សូត (N) ធ្វើឲ្យ​រាំងស្ទះ​ដល់​ការលូតលាស់​រប​ស់​រុក្ខជាតិ ទាំង​ផ្នែក​ខាងក្រោម និង​ខាងលើ ដូច្នេះ​ហើយ​វា​បន្ថយ​ទិន្នផល​ប្រចាំឆ្នាំ។ ផ្ទុយទៅវិញ​បើ​នៅក្នុង​ដី​មាន ​សមាសធាតុ​អាសូត (N) ច្រើន​ហួសហេតុ​ពេក​វា​នឹង​បង្កើនឲ្យមាន​ការលូត​លាស់​ផ្នែក​មែក ស្លឹក ហើយ​ទន្ទឹមនឹងនោះ​វា​ក៏​បន្ថយ​ការចេញ ផ្លែ ផ្កា​ដែរ ។​

​ជី​អាសូត​នៅក្នុង​ជីគីមី​មាន ៖

– ស៊ុល​ហ្វាត អា​ម៉ូ​នី​ញ៉ូម (​ប្រើ​ច្រើន​ធ្វើអោយ​ដីជូ​) : ប្រើ​លើ​បន្លែ N = 20% – 21% ។​

– ជី​អ៊ុយ​រេ N = 45% – 46% ប្រើ​បាន​លើ​ដី​គ្រប់​ប្រភេទ និង​គ្រប់​ដំណាំ ។​

​ប្រភព​ដែល​អាច​ទាញ​យក​បាន N (អាសូត) គឺនៅក្នុង​ដី​ នៅ​ក្នុង​ដើម​រុក្ខជាតិ និង​ស្លឹក​ នៅក្នុង​ឫស ឧ​. ពពួក​សណ្តែក ក្នុង​ជាលិការ​សត្វ​។

 

 

 

 

 

 

 

រុក្ខជាតិ​មាន​ជាតិ​អាសូត​ច្រើន​ដូចជា​: – អង្កា​ដី អង្កា​ញ់ ស្នោរ  – សណ្តែកបាយ​  – សណ្តែក​ខ្មោច​  – ទន្ទ្រាំ​ង​ខែ​ត​

ជាតិ​អាសូត​ក៏​មាន​នៅក្នុង​ ទឹកនោម​ ​អាចម៍​ប្រចៀវ​ កាក​សណ្តែក​ លាមក​គោ ក្របី ជ្រូក មាន់ ទា …កាកសំណល់​សល់​ពី​ផ្ទះបាយ។
​​​

ការ​គិត​ជា​ភាគរយ​នៃ​អា​សូត ផូស្វ័​រ ប៉ូ​តា​ស្យូម ដែល​មាន​នៅក្នុង​សារជាតិ​ផ្សេងៗ​

លេខ   ឈ្មោះ​សារធាតុ​ ​   អា​សូត (N)​
​ ​ជីលា​មក​គោ​ ​ ​​ ​ ​​ ​ ​
  ជីលា​មក​ជ្រូក មាន់ ទា​ ​​ ​ ​
  ផេះ​អង្កាម​ ​ ​​ ​ ​​ ​ ​
  ផេះ​ឈើ​ ​ ​​ ​ ​​ ​ ​
  ផេះ ឆ្អឹង​ ​ ​ ​ ​​ ​ ​ ​០
  អាចម៍​ប្រចៀវ​ ​ ​​ ​ ​​ ​ ​
  កាក​សំណល់​ពី​ផ្ទះបាយ​ ​ ​ ​​ ​ ​ ​២
  ទន្ទ្រាំ​ង​ខែ​ត​ ​ ​​ ​ ​​ ​
  ម្សៅ​ត្រី​ ​ ​​ ​ ​​ ​
១០   ម្សៅ​កាក​សណ្តែកដី​ ​​ ​ ​​ ​ ​
១១   ចំបើង​ ​ ​​ ​ ​ ​ ០,៦
១២   ជី​ផ្អាប់​ស្មៅ​ស្ងួត​ ​ ​​ ​ ​​ ​ ​ ១,២៣
១៣   ជី​ផ្អាប់​ពី​កំប្លោក​ ​ ​​ ​​ ​ ​ ១,៤៣​
១៤   ជី​ផ្អាប់​ពី​ស្លឹក​អំពិល​ទឹកបារាំង​ ​ ​ ១,៤៥​ ​ ​​ ​
១៥   ជី​ផ្អាប់​ពី​សំរាម​ក្រុង​ ​​ ​ ​​ ​ ១,៥២
១៦   ជី​ផ្អាប់​ពី​ចំបើង​ ​ ​ ​ ​០,៨៥​ ​
១៧   ជី​អង្កាម​រស់​ ​ ​​​ ​ ​ ១,៦៤​ ​
១៨   ជី​បំប៉ន​ ​ ​​ ​ ​ ​ ២,៦២​

 

​អត្រា​ភាគរយ N  ដែល​បានមកពី​ការយក​កាកសំណល់​ទៅ​ផ្អាប់​

ប្រភេទ​ជី​ផ្អាប់​ អិន (N)
  ជី​ផ្អាប់​ពី​សំរាម​ក្រុង​ ១.៥២
  ជី​ផ្អាប់​ស្មៅ​ស្ងួត ១.២៣
  ស្មៅ​ផ្អាប់ បូក ឆ្អឹង​ម៉ត់ បូក លាមក​ក្របី​ ០.៨២
  ស្មៅ​ផ្អាប់ បូក ឆ្អឹង​ម៉ត់ បូក លាមក​គោ​ ២.៣៣​
  ស្មៅ​ផ្អាប់ បូក ឆ្អឹង​ម៉ត់ បូក លាមក​ពពែ​ ​១.១១​
  ស្មៅ​ផ្អាប់ បូក ឆ្អឹង​ម៉ត់ បូក លាមក​សេះ​ ០.៨២
  ស្មៅ​ផ្អាប់​ពី​ស្លឹក​អំពិល​ទឹក​បារាំង​ ១.៤៥
  ជី​ផ្អាប់​ពី​ចំបើង​ ​ ០.៨៥​
  ជី​ផ្អាប់​ពី​ចំបើង បូក លាមក​មាន់​ ១.០៧
  ជី​ផ្អាប់​ពី​ចំបើង បូក លាមក​គោ​ ១.៥១
  ជី​ផ្អាប់​ពី​ចំបើង បូក លាមក​ទា​ ​ ​ ០.៩១​
  ជី​ផ្អាប់​កំប្លោក​ ​ ​ ១.៤៣​
  ជី​ផ្អាប់​ពី​កំប្លោក បូក លាមក​ជ្រូក​ ​ ១.៨៥
  ជី​សរីរាង្គ (​ក្រុង​) បែប​ទន់ជ្រាយ ​០.៩៥​ ​
  ជី​សរីរាង្គ (​ក្រុង​) បែប​កណ្តាល​ ១.៣៤
  ជី​សរីរាង្គ (​ក្រុង​) បែប​ខ្លាំង​ ​១.៤៨

———