ឯកសារកសិកម្ម
រូបភាព
N.P.K ជាធាតុគីមីសំខាន់ៗសំរាប់ការលូតលាស់របស់ដំណាំ។
-N= Nitrogen នីត្រូសែន ឬអាសូត
-P= Phosphorus ផូស្វ័រ
-K= Potassium ប៉ូតាស្យូម
ខ- មុខងាររបស់ផូស្វ័រ (P2O5)= អាហារបំរុងឫស ផ្កា ផ្លែ និងជាយានសំរាប់ចំលងថាមពល
ជំនួយរុក្ខជាតិដុះលូតលាស់ល្អ ឆាប់ចាប់ឫស ដើមរឹងមាំ ផ្កា ផ្លែច្រើន និងទទួលបានទិន្នផលខ្ពស់។
-បើដាំស្រូវវិញធ្វើឲ្យផ្លែច្រើន គ្រាប់ពេញល្អ មិនសូវមានសន្តីស្រូវ មិនងាយដួលរលំ ហើយធន់នឹងជំងឺ។
ធ្វើឲ្យផ្លែរុក្ខជាតិឆាប់ទុំ ។
-ចំពោះឈើហូបផ្លែ ធ្វើឲ្យមានផ្លែច្រើន ហើយរស់ជាតិផ្អែមឆ្ងាញ់ ។
-ជាយាន និងថាមពលសំរាប់ជីវជាតិផ្សេងៗក្នុងការស្រូបយកជីជាតិក្នុងដីផ្តល់ទៅអោយស្លឹក ផ្កា និងដើមផូស្វ័រ (P2O5)
-ក្នុងករណីខ្វះជាតិផូស្វ័រ ការលូតលាស់ផ្នែកមែក ស្លឹកត្រូវថយចុះ ហើយបើមានជាតិផូស្វ័រច្រើនហួសហេតុពេក វាធ្វើឲ្យផ្លែឆាប់ទុំមុនកាលកំណត់ និងធ្វើឲ្យដីខ្វះ ជាតិ ប៉ូតាស្យូម ដែក ស័ង្កសី ។
ផូស្វ័រនៅក្នុងរុក្ខជាតិ ៖
-ដើមខ្ចីនៃរុក្ខជាតិ
-ជីវជាតិផូស្វ័រនៅក្នុងជីគីមី
-ជីផូស្វ័រទូកមាស P=20%
-ជីស៊ុបពែផូស្វាត P=18%
ប្រភពដែលអាចទាញយកបាន P មាន៖
P=ផូស្វ័រ | ||
នៅក្នុងរុក្ខជាតិ | ||
ផេះឆ្អឹង ផេះឈើ | ||
ម្សៅត្រី | ||
អាចម៍ប្រចៀវ | ||
កាកសណ្តែក | ||
អាចម៍គោ ក្របី ជ្រូក មាន់ ទា | ||
កាកសំណល់សល់ពីផ្ទះបាយ |
ការគិតជាភាគរយនៃ ផូស្វ័រ ដែលមាននៅក្នុងសារជាតិផ្សេងៗ
លេខ | ឈ្មោះសារធាតុ | ផូស្វ័រ (P) | ||
១ | ជីលាមកគោ | ០,២៣ | ||
២ | ជីលាមកជ្រូក មាន់ ទា | ៣ | | |
៣ | ផេះអង្កាម | ០ | ||
៤ | ផេះឈើ | ៥ | ||
៥ | ផេះ ឆ្អឹង | | ៣៥ | |
៦ | អាចម៍ប្រចៀវ | ៥ | ||
៧ | កាកសំណល់ពីផ្ទះបាយ | | ៣ | |
៨ | ទន្ទ្រាំងខែត | ១ | | |
៩ | ម្សៅត្រី | ៧ | | |
១០ | ម្សៅកាកសណ្តែកដី | ១ | ||
១១ | ចំបើង | ០,១ | ||
១២ | ជីផ្អាប់ស្មៅស្ងួត | ១,២៦ | ||
១៣ | ជីផ្អាប់ពីកំប្លោក | ០,៤៨ | ||
១៤ | ជីផ្អាប់ពីស្លឹកអំពិលទឹកបារាំង | | ០,១៩ | |
១៥ | ជីផ្អាប់ពីសំរាមក្រុង | ០,២២ | | |
១៦ | ជីផ្អាប់ពីចំបើង | | ០,១១ | |
១៧ | ជីអង្កាមរស់ | ០,៩៣ | ||
១៨ | ជីបំប៉ន | ០,៦ |
អត្រាភាគរយ P ដែលបានមកពីការយកកាកសំណល់ទៅផ្អាប់
ប្រភេទជីផ្អាប់ | ប៉េ (P) | ||
ជីផ្អាប់ពីសំរាមក្រុង | ០.២២ | ||
ជីផ្អាប់ស្មៅស្ងួត | ១.២៦ | ||
ស្មៅផ្អាប់ បូក ឆ្អឹងម៉ត់ បូក លាមកក្របី | ១.៤៣ | ||
ស្មៅផ្អាប់ បូក ឆ្អឹងម៉ត់ បូក លាមកគោ | ១.៧៨ | ||
ស្មៅផ្អាប់ បូក ឆ្អឹងម៉ត់ បូក លាមកពពែ | ៤.០៤ | ||
ស្មៅផ្អាប់ បូក ឆ្អឹងម៉ត់ បូក លាមកសេះ | ២.៨៣ | ||
ស្មៅផ្អាប់ពីស្លឹកអំពិលទឹកបារាំង | ០.១៩ | ||
ជីផ្អាប់ពីចំបើង | ០.១១ | ||
ជីផ្អាប់ពីចំបើង បូក លាមកមាន់ | ០.៤៦ | ||
ជីផ្អាប់ពីចំបើង បូក លាមកគោ | ០.២៦ | ||
ជីផ្អាប់ពីចំបើង បូក លាមកទា | ១.៣ | ||
ជីផ្អាប់កំប្លោក | ០.៤៨ | ||
ជីផ្អាប់ពីកំប្លោក បូក លាមកជ្រូក | ៤.៨១ | ||
ជីសរីរាង្គ (ក្រុង) បែបទន់ជ្រាយ | ៣.១៩ | ||
ជីសរីរាង្គ (ក្រុង) បែបកណ្តាល | ២.៤៤ | ||
ជីសរីរាង្គ (ក្រុង) បែបខ្លាំង | | ២.៩៦ |
———