ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ការការពារ និងប្រឆាំងនឹងមេរោគក្នុងក្រពះ តាមវិធីបែបធម្មជាតិ!

29-Jun-2018 10:28 AM

រូបភាព


ដោយ: Uddam

មេរោគក្រពះជាមេរោគដែលរស់នៅជាមួយមនុស្សយើងរាប់ពាន់ឆ្នាំមកហើយ ដោយមេរោគនេះមាននៅគ្រប់ទិសទី ហើយធ្វើការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈទឹកមាត់ ការទទួលទានចំណីអាហាររួមគ្នា ជាពិសេសអាចឆ្លងតាមរយៈលាមកបានផងដែរ។

 

អ្នកអាចការពារសុខភាពរបស់អ្នកពីមេរោគបាក់តេរីក្នុងក្រពះបាន ដោយការលាងដៃឱ្យបានស្អាត ទទួលទានចំណីអាហារ និងទឹកដែលមានអនាម័យល្អ។ អ្វីដែលពិសេសនោះ មានវិធីតាមបែបបធម្មជាតិមួយមុខផងដែរ ដែលអាចធ្វើការប្រឆាំង ការពារ និងបង្ការមេរោគក្នុងក្រពះបាន។ មកតាមដានវិធីធ្វើទាំងអស់គ្នាដូចខាងក្រោម៖

 

គ្រឿងផ្សំ៖

– ផ្កាខាត់ណាខៀវ ១ទំហំល្មម

– អំបិល ២ស្លាបព្រាកាហ្វេ

– ទឹកដាំពុះ ១-២កែវ

 

របៀបធ្វើ៖

១. យកផ្កាខាត់ណាខៀវកាត់ជាដុំល្មម រួចលាងទឹកឱ្យស្អាត

 

២. យកទៅស្ងោរក្នុងទឹកដែលកំពុងពុះ រួចបន្ថែមអំបិល ២ស្លាបព្រាកាហ្វេចូល ហើយទុកឱ្យពុះរយៈពេល ២នាទីបន្ថែមទៀត សឹមបិទភ្លើង រួចត្រងយកទឹកវាមកប្រើការ។

 

៣. អ្នកគួរតែទទួលទានទឹកមួយនេះ ១កែវ ពេលព្រឹក និង ១កែវ ទៀតនៅពេលយប់មុនពេលចូលគេង។

ទឹកចម្រាញ់ពីផ្កាខាត់ណាខៀវ និងការយកខ្ញី ឬខ្ទឹមស ជារបបអាហារប្រចាំថ្ងៃអាចមានប្រសិទ្ធភាពការពារ និងប្រឆាំងមេរោគផ្សេងៗបាន ជាពិសេសមេរោគក្នុងក្រពះតែម្តង មិនតែប៉ុណ្ណោះថែមទាំងជួយថែរក្សាសុខភាពរបស់អ្នកជាច្រើនមុខបានផងដែរ។ 

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ