គ្មាន
រូបភាព
N.P.K ជាធាតុគីមីសំខាន់ៗសំរាប់ការលូតលាស់របស់ដំណាំ។
-N= Nitrogen នីត្រូសែន ឬអាសូត

-P= Phosphorus ផូស្វ័រ

-K= Potassium ប៉ូតាស្យូម


គ- មុខងាររបស់ប៉ូតាស្យូម K : សំរាប់មើម
– ធ្វើឲ្យរុក្ខជាតិ ដុះលូតលាស់បានល្អ
– ផ្លែដាក់គ្រាប់ពេញៗ

– បើរុក្ខជាតិមើម K ធ្វើឲ្យមើមធំហើយច្រើន ពិសេសមានទំងន់ធ្ងន់
– ជួយសំរួលដល់ការស្រូបយកជីជាតិ N
– ជួយអោយរុក្ខជាតិធន់ទ្រាំ N និង P ការអាំងថ្ងៃ ឬស្ងួតបានល្អ

– ជួយអោយរុក្ខជាតិធន់នឹងជំងឺយ៉ាងល្អ
-ប៉ូតាស្យូម (K2O) ក្នុងករណីខ្វះជាតិប៉ូតាស្យូម (K) នៅចុងស្លឹក និងគែមស្លឹកមានពណ៌ប្រផេះ ហើយស្លោករួចងាប់ នៅលើស្លឹកជារាងរង្វង់តូចៗ ។ ករណីនេះបណ្តាលឲ្យដំណាំមានផ្លែតូចៗ។
-ក្នុងករណីដែលមានសមាសធាតុប៉ូតាស្យូមច្រើនហួសពេក រុក្ខជាតិពុំមានលទ្ធភាពស្រូបយកកាល់ស្យូម (Ca) ម៉ាញេស្យូម (Mg) ម៉ង់កាណែស (Mn) ជាដើមបានឡើយ។

+ ដំណាំដែលត្រូវការជីជាតិ K ច្រើនមាន៖
– ដំណាំយកមើម (ដំឡូង)
– ដំណាំស្ពៃ ប៉េងប៉ោះ
– ដំណាំអំពៅ ម្នាស់ ចេក ដូង ស្លា


+ ដំណាំដែលត្រូវការជីជាតិ K មធ្យមមាន៖
– សណ្តែកដី ល្ហុងខ្ញែរ ល្ង
ជីប៉ូតាសមាននៅក្នុងដើមរុក្ខជាតិ៖
– ផ្នែកនៅខ្ចី

ជីប៉ូតាសនៅក្នុងគីមី
– ស៊ុលហ្វាតប៉ូតាស មាន 48%
– ជីការបូណាត មាន 46%
– ក្លរៀប៉ូតាស្យូមមាន 60%

ចំណាំ : K ប្រើបានទៅលើដំណាំគ្រប់ប្រភេទ លើកលែងតែដំណាំថ្នាំជក់
សារធាតុបន្ទាប់បន្សំ ដែលរុក្ខជាតិត្រូវការមាន :
– ស្ពាន់ធ័រ (S) 1.5% មាញ៉េស្យូម (MgO) 0.35% កាល់ស្យូម (CaO) 0.25% មីក្រូសារធាតុ
– ស័ង្កសី (Zn) ដែក (Fe) ទង់ដែង (Cu) ម៉ង់កាណែស (Mn) បរ (B) ម៉ូលីដែន (Mo) ក្លរ (Cl) ដែលស្ថិតនៅទំរង់សមាស និងទំរង់អំបិល ។
ខាងលើនេះយើងចង់បាន N P K តាមរយៈប្រតិកម្មគីមី ហៅថា ជីគីមី។ សំណល់ដែលសល់ក្រោយប្រតិកម្មគីមីនេះហើយ ដែលធ្វើឲ្យដីរបស់លោករឹង ហើយក្លាយជាដីខុសពីសភាពដើមម្តងបន្តិចរហូតដល់ប្រើលែងកើត។ វាផ្ទុយពីការប្រើប្រាស់ជីតាមប្រព័ន្ធ អ៊ី អ៊ិក្ស អិម ដែល N P K បានមកពីការបញ្ចេញចោលរបស់បាក់តេរីល្អ ហើយខ្លួនវាបានប្រឹងបញ្ចេញអង់ស៊ីម ដែលមាននាទីសំខាន់នៅក្នុងរុក្ខជាតិ ។

ប្រភពដែលអាចទាញយកបាន K មាន៖
| K=ប៉ូតាស្យូម | ||
| សំបកផ្លែគរ | ||
| កំពុកដើមចេក | ||
| ផេះឈើ ជាពិសេសផេះដើមឈើខ្ចីៗ | ||
| ផេះអង្កាមក្នុងដី | ||
| រុក្ខជាតិមានជាតិអាសូតច្រើនដូចជា | ||
| | ||
| អាចម៍ប្រចៀវ | ||
| | ||

ការគិតជាភាគរយនៃប៉ូតាស្យូម ដែលមាននៅក្នុងសារជាតិផ្សេងៗ
| លេខ | ឈ្មោះសារធាតុ | ប៉ូតាស្យូម (K) | ||
| ១ | ជីលាមកគោ | ០,៩ | ||
| ២ | ជីលាមកជ្រូក មាន់ ទា | ១ | ||
| ៣ | ផេះអង្កាម | ១០ | ||
| ៤ | ផេះឈើ | ២៧ | ||
| ៥ | ផេះ ឆ្អឹង | | ០ | |
| ៦ | អាចម៍ប្រចៀវ | ១ | ||
| ៧ | កាកសំណល់ពីផ្ទះបាយ | | ១ | |
| ៨ | ទន្ទ្រាំងខែត | ០ | ||
| ៩ | ម្សៅត្រី | ០ | ||
| ១០ | ម្សៅកាកសណ្តែកដី | ១ | ||
| ១១ | ចំបើង | | ១,៥ | |
| ១២ | ជីផ្អាប់ស្មៅស្ងួត | ០,៧៦ | ||
| ១៣ | ជីផ្អាប់ពីកំប្លោក | ០,៤៧ | ||
| ១៤ | ជីផ្អាប់ពីស្លឹកអំពិលទឹកបារាំង | | ០,៤៩ | |
| ១៥ | ជីផ្អាប់ពីសំរាមក្រុង | ០,១៨ | ||
| ១៦ | ជីផ្អាប់ពីចំបើង | | ០,៧៦ | |
| ១៧ | ជីអង្កាមរស់ | ០,៩ | ||
| ១៨ | ជីបំប៉ន | ១,៣២ |
អត្រាភាគរយ K ដែលបានមកពីការយកកាកសំណល់ទៅផ្អាប់
| ប្រភេទជីផ្អាប់ | កា (K) | ||
| ជីផ្អាប់ពីសំរាមក្រុង | ០.១៨ | ||
| ជីផ្អាប់ស្មៅស្ងួត | ០.៧៦ | ||
| ស្មៅផ្អាប់ បូក ឆ្អឹងម៉ត់ បូក លាមកក្របី | ០.៥៩ | ||
| ស្មៅផ្អាប់ បូក ឆ្អឹងម៉ត់ បូក លាមកគោ | ០.៤៦ | ||
| ស្មៅផ្អាប់ បូក ឆ្អឹងម៉ត់ បូក លាមកពពែ | | ០.៤៨ | |
| ស្មៅផ្អាប់ បូក ឆ្អឹងម៉ត់ បូក លាមកសេះ | ០.៣៣ | ||
| ស្មៅផ្អាប់ពីស្លឹកអំពិលទឹកបារាំង | ០.៤៩ | ||
| ជីផ្អាប់ពីចំបើង | ០.៧៦ | ||
| ជីផ្អាប់ពីចំបើង បូក លាមកមាន់ | ០.៩៤ | ||
| ជីផ្អាប់ពីចំបើង បូក លាមកគោ | ០.៩៨ | ||
| ជីផ្អាប់ពីចំបើង បូក លាមកទា | ០.៧៩ | ||
| ជីផ្អាប់កំប្លោក | ០.៤៧ | ||
| ជីផ្អាប់ពីកំប្លោក បូក លាមកជ្រូក | | ០.៧៩ | |
| ជីសរីរាង្គ (ក្រុង) បែបទន់ជ្រាយ | | ០.៩១ | |
| ជីសរីរាង្គ (ក្រុង) បែបកណ្តាល | ១.១២ | ||
| ជីសរីរាង្គ (ក្រុង) បែបខ្លាំង | ១.១៥ |
———


