ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីបំបាត់ក្លិនស្អុយ ឆ្អេះឆ្អាបនៅលើគេហដ្ឋាន រោងចក្រ កសិដ្ឋាន ជាពិសេសក្លិនបង្គន់ លូ … ដោយប្រើទឹកអង្ករ

02-Jul-2018 03:52 PM

រូបភាព


ដោយ: Uddam

វិធីបំបាត់ក្លិនស្អុយ ឆ្អេះឆ្អាបនៅលើគេហដ្ឋាន រោងចក្រ កសិដ្ឋាន ជាពិសេសក្លិនបង្គន់ លូ … ដោយប្រើទឹកអង្ករ
វិធីនេះអាចជួយរំលាយកាកសំណល់ដែលធ្វើឱ្យស្ទះលូ ឬបង្គន់ ហើយជួយបណ្តេញសត្វល្អិតចង្រៃ ដែលរស់នៅក្នុងលូ ឬបង្គន់ ព្រមទាំងសន្សំសំចៃ មិនប៉ះពាល់សុខភាព និងមានប្រសិទ្ធភាព!

១. សម្ភារ និងធាតុផ្សំ៖
-ចានដែក ឬធុងមានចំនុះ ៥លីត្រ ចំនួន១ ។
-សំបកដបទឹកបរិសុទ្ធ ១.៥លីត្រ មានគំរបមួលជិតល្អ លាងអោយស្អាតចំនួន១
-ប៊ីដុងបាញ់ផ្កា សំរាប់លាយទឹកច្រក ឬបាញ់ (អាចសប់បាន ហើយបាញ់ទៀត)

-ទឹកលាងអង្ករលើកទី១    ចំនួន ១ លីត្រ
-មេ EX-M (មេ អ៊ី អ៊ិក្ស អិម) ១០ មីលីលីត្រ=២គំរបទឹកសុទ្ធ
-កាកស្ករ ១០ មីលីលីត្រ។


៣. វិធីធ្វើ៖
-យកចានធុនចាក់ទឹកអង្ករចំណុះ ១លីត្រចូល ហើយកាកស្ករ ១០សេសេ
-កូរចូលគ្នាលាយតែមួយ រួចទើបយកមេ EX-M ចំណុះ ១០សេសេ (ខ្នាតសេសេស្មើមីលីលីត្រ)


-ចាក់កាកស្ករចំណុះ ៥មីលីលីត្រចូលទៀត ហើយមួលគំរបដបអោយជិត
-ក្រឡុកចុះឡើង ដើម្បីអោយកាកស្ករ និងទឹកអង្ករក្លាយជាល្បាយតែមួយ
-យកដបទឹកបរិសុទ្ធចាក់ល្បាយនេះចូល ទុកចន្លោះលំហតិចបំផុត ២០ភាគរយ ហើយមួលគំរបបិទអោយជិត-រហូតដល់ខ្យល់មិនអាចចូលបាន


-ផ្អាប់ទុករយៈពេល ៧ថ្ងៃទើបយកមកប្រើ ។
-ទុករយៈពេល ៣ថ្ងៃ គឺរៀងរាល់ ៤៨ម៉ោង បើកគំរបបញ្ចេញហ្គាសម្តង ហើយបិទគំរបអោយជិតវិញ
-នៅថ្ងៃទី៥ យើងបើកគំរបបញ្ចេញហ្គាសម្តងទៀត ហើយទុកបន្ថែម២ថ្ងៃទៀត គឺនៅថ្ងៃទី ៧ យើងអាចយកមកប្រើបានហើយមានន័យថាវាក្លាយជា EX-M ទឹកអង្ករ ។


៤. វិធីប្រើ៖
-យកបរិមាណ EX-M ទឹកអង្ករចំណុះ ៤៥០មីលីលីត្រ លាយជាមួយនឹងទឹកស្អាត ៥លីត្រ ឬ១០លីត្រ
-ស្រោចទៅកន្លែងណាដែលមានក្លិនស្អុយខ្លាំង
-បើសិនជាក្លិនខ្លាំង យើងប្រើ EX-M ទឹកអង្ករសុទ្ធតែម្តង


-បើបំបាត់ក្លិនលាមកដែលជុះភ្លាមត្រូវចាក់ EX-M ទឹកអង្ករផ្ទាល់តែម្តង (មិនបាច់លាយទឹកទេ) ។
-ប្រសិនជាលាងបង្គន់ ត្រូវចាក់វាចូលក្នុងកាដុងទឹកបាញ់ផ្កា ហើយបាញ់លើផ្ទៃដែលត្រូវ សំអាតនោះ ទុករយៈពេល ១នាទី ទើបចាក់ទឹកសំអាតទៅលើផ្ទៃនោះជាការស្រេច ។


៥.ផលប្រយោជន៍៖
-ជួយរំលាយកាកសំណល់ ដែលអាចបណ្តាលអោយកកស្ទះលូ ឬបង្គន់
-ជួយកាត់បន្ថយ ឬបណ្តេញសត្វល្អិតចង្រៃ ដែលរស់នៅក្នុងលូ ឬបង្គន់របស់លោកអ្នក
-បំបាត់ក្លិនស្អុយដែលមាននៅក្នុងគេហដ្ឋាន ជាពិសេសមាននៅក្នុងបង្គន់ លូ និងទឹកដែលមានក្លិនស្អុយ


-ជាសារធាតុធម្មជាតិជំនួយដល់រុក្ខជាតិ មានផ្កា ផ្លែ និង ស្លឹក (លោកអ្នកអាចបាញ់ ឬស្រោចក៏បាន)
-ជួយកាត់បន្ថយសារធាតុគីមីពុលចូលផ្ទះ និងចូលលូរបស់លោកអ្នក។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។