ឯកសារកសិកម្ម
រូបភាព
វិធីងាយៗអាចសាកល្បងមើលបាន បើបានផលគឺពិតជាប្រសើរណាស់
វត្ថុធាតុដើមដែលត្រូវការ៖
១-សំបុកកណ្ដៀរ 0,5គីឡូក្រាម
២-បាយស 1 គីឡូក្រាម
៣-ទឹក 20លីត្រ (ទឹកស្អាតដោយគ្មានជាតិក្លរីន)
ជំហានដំបូង៖ លាយសំបុកកណ្ដៀរកន្លះគីឡូក្រាម ច្របល់ជាមួយបាយស១គីឡូក្រាម អោយសព្វ
រួចលាយជាមួយទឹក ២០លីត្រ ផ្អាប់ទុកនៅកន្លែងម្លប់ ពី៧-១០ថ្ងៃ។
ជំហានទីពីរ៖ បន្ទាប់ពីជំហានដំបូងនេះ បន្ទាប់មកល្បាយនៃកំប៉ុស្តវាប្រែពណ៌ទៅជាសល្អក់។ យកល្បាយកំប៉ុស្តនេះទៅចាក់ ទៅលើ កន្លែងណាដែលមានកណ្ដៀរ រួចយកចំបើង ឬស្លឹកឈើពុកចាស់ៗ ឬស្មៅស្ងួតមកគ្របពីលើ។ ត្រូវប្រោះទឹកអោយមានសំណើមជានិច្ច ទុកវារយៈពេលប្រហែល ១០-១៥ ថ្ងៃនោះផ្សិតនឹងចាប់ផ្ដើមដុះ។
នេះជារូបភាពមុខម្ហូបផ្សេងៗដែលគេផ្សិតកញ្ជរធ្វើ ទំនងណាស់
វីដេអូ៖
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត