ចំណេះដឹងទូទៅ
រូបភាព
នៅពេលមានជំងឺ រាងកាយត្រូវការថ្នាំដើម្បីព្យាបាល និងអាហារបំប៉ន ដើម្បីជួសជុលភាពខូចខាតឲ្យឆាប់ជាសះស្បើយឡើងវិញ។ ក៏ប៉ុន្តែអ្នកដឹងទេ នៅពេលដែលកើតជំងឺគ្រុនក្តៅ មានអាហារមួយចំនួនដែលអ្នកមិនគួរទទួលទាននោះទេ ព្រោះវាអាចបណ្តោលឲ្យអាការៈកាន់តែធ្ងន់ធ្ងរបាន។ ខាងក្រោមនេះ គឺជាអាហារដែលអ្នកគួរតែចៀសវាងពេលកើតជំងឺគ្រុនក្តៅ៖
១. ភេសជ្ជ:កំប៉ុង
មិនថា ទឹកផ្លែឈើកំប៉ុង ឬទឹកក្រូចកំប៉ុងនោះទេ សុទ្ធតែមានផ្ទុកជាតិស្ករច្រើន ដែលអាចកាត់បន្ថយសមត្ថភាពនៃកោសិកាឈាម ដែលមានតួនាទីប្រយុទ្ធប្រឆាំងនឹងជំងឺ។ ហេតុនេះអ្នកគួរតែជ្រើសរើសផ្លែឈើស្រស់វិញល្អប្រសើរជាង។
២. តែ ឬកាហ្វេ
នៅពេលអ្នកមានជំងឺគ្រុនក្តៅ រាងកាយច្បាស់ជាខ្វះជាតិទឹក ដែលធ្វើឲ្យសីតុណ្ហភាពកើនឡើងកាន់តែខ្ពស់។ ប្រសិនបើអ្នកផឹកតែ ឬកាហ្វេ ជាតិទឹកនៅក្នុងខ្លួនបាត់បង់កាន់តែច្រើនឡើងៗ ធ្វើឲ្យអ្នកកាន់តែអស់កម្លាំងជាខ្លាំង។ យកល្អ អ្នកគួរតែជៀសវាងពីភេសជ្ជ:ទាំងពីរប្រភេទនេះ ហើយជំនួសដោយទឹកធម្មតាវិញល្អប្រសើរជាង។
៣. សាច់
ការទទួលទានសាច់ក្រហមច្រើនពេកមិនល្អសម្រាប់សុខភាពនោះទេ ព្រោះវាសម្បូរកូលេស្តេរ៉ុលខ្ពស់ ហើយពិបាកក្នុងការរំលាយថែមទៀត។ ជាពិសេសសម្រាប់អ្នកដែលមានជំងឺគ្រុនក្តៅ ប្រសិនបើទទួលទានសាច់ទៀតនោះ ជំងឺគឺកាន់តែធ្ងន់ធ្ងរឡើង។
៤. អាហារចៀន
ប្រភេទអាហារចៀន ឬបំពង អាចបង្កឲ្យរាងកាយជួបនឹងបញ្ហារលាក ដោយសារតែជាតិខ្លាញ់ខ្ពស់។ លើសពីនេះ វាធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែចុះខ្សោយ ដូច្នេះអ្នកអ្នកដែលកំពុងតែមានជំងឺគ្រុនក្តៅគួរតែជំនួសអាហារអ្វីផ្សេង។
សម្រួលអត្ថបទដោយ៖ ស្រីពៅ