ចំណេះដឹងទូទៅ
រូបភាព
សរសៃធូបតំណាងអត្ថន័យនៃការអុជ
១-ការអុជធូប១សរសៃ តំណាងឲ្យការរំឭកគុណគ្រូ និងតួខ្លួន ។
២-ការអុជធូប២សរសៃ តំណាងឲ្យគុណមាតាបិតា ។
៣-ការអុជធូប៣សរសៃ គឺបូជាព្រះរតនត្រ័យដែលមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូ ។
៤-ការអុជធូប៤សរសៃ តំណាងឲ្យធាតុទាំង៤ (ទឹក ដី ភ្លើង ខ្យល់)។
៥-ការអុជធូប៥សរសៃ គឺបូជាព្រះទាំង ៥អង្គ គឺព្រះកុក្កុសន្ធោ(មាន់) ព្រះកោនាគមនោ(នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះសមណគោត្តម (គោ) និងព្រះសិអារ្យមេត្រី (ខ្លា)។
៧-ការអុជធូប៧សរសៃ គឺបូជាញាតិទាំងប្រាំពីរសន្តានមាន៖ ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូនចៅ ចៅទួត និងបូករួមទាំងខ្លួនយើងទាំងអស់គឺប្រាំពីរសន្តាន ។
៩-ការអុជធូប ៩សរសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ ។
១១-ការអុជធូប១១សរសៃ តំណាងឲ្យមេត្តាធម៌ទាំង១១ ។
១២-ការអុជធូប១២សរសៃ គឺបូជាគុណម្ដាយ ១២ ឬគុណធាតុ ។
១៩-ការអុជធូប១៩សរសៃ គឺសម្រាប់ពិធីហៅព្រលឹង (មនុស្សមានព្រលឹង១៩ រួមទាំងព្រលឹងធំ និងព្រលឹងតូច) ។
២១-ការអុជធូប២១សរសៃ គឺបូជាគុណឪពុក។
៣៣- ការអុជធូប៣៣សរសៃ គឺបូជាគុណឪពុកម្ដាយ ៕-វីឌីអូសម្រួលអត្ថបទដោយ៖ខ្ទឹមស