ឯកសារកសិកម្ម
វិធីធម្មជាតិព្យាបាលជំងឺ អុតក្តាម ដែលកើតលើសត្វចតុបាត ពិសេសកើតញឹកញាប់លើគោ ក្របី ជ្រូក ឬពពែ
រូបភាព
វិធីធម្មជាតិព្យាបាលជំងឺ អុតក្តាម ដែលកើតលើសត្វចតុបាត ពិសេសកើតញឹកញាប់លើគោ ក្របី ជ្រូក ឬពពែ
។ នេះជាថ្នាំព្យាបាល អុតក្តាមបានយ៉ាងមានប្រសិទ្ធភាពបំផុត!វិធីនេះមានប្រសិទ្ធភាពណាស់!
អុតក្តាម ជាជំងឺឆ្លងសាហាវណាស់ ហើយកើតឡើងលើសត្វគោ ក្របីជាញឹកញាប់ ធ្វើឱ្យកសិករយើងមានការព្រួយបារម្ភ។ វាមានលិចចេញនូវរោគសញ្ញាដូចខាងក្រោម៖
-ហៀទឹកមាត់ដូចស្រាបៀ
-កំដៅឡើងខ្លាំង
-ពងបែកក្នុងមាត់ ភ្នាសស្បែកមាត់ ដោះ ច្រមុះ អណ្តាត ក្រចក និងគល់ក្រចកជើង អាចមានដង្កូវកើតឡើងក៏មាន
-រលាកច្រមុះ
-ចំពោះកូនគោធ្វើឱ្យស្លាប់
-ចំពោះមេធ្វើឱ្យរលូតកូន សត្វចុះថយផលិតកម្ម។
រូបមន្តបុរាណធម្មជាតិព្យាបាលជំងឺអុតក្តាម៖
រុក្ខជាតិ៖ ដើមកណ្តោល
វិធីធ្វើ និងប្រើប្រាស់៖
-យកសំបកដើមកណ្តោលដាំទឹក
-ចម្រាញ់ទឹកបីយកទឹកមួយ ដាំឱ្យខាប់
-លាបលើដំបៅគោ ជាការស្រេច។
ប្រសិនបើគោនោះធាក់ពិបាកលាប អាចកាប់រណ្តៅសមល្មមនឹងគោ រួចលាយចាក់ទឹកសំបកកណ្តោលនោះចូល លាយជាមួយដីដំបូក ហើយដឹកគោឱ្យចូលត្រាំក្នុងនោះ។
អត្ថបទ ៖ អ៊ាង សុផល្លែត