ឯកសារកសិកម្ម
រូបភាព
រកបានហើយ សម្រាប់បងប្អូនកសិករដែលមានបញ្ហាចៃ ឬកណ្តាំរោមបំផ្លាញដំណាំ!នេះជាវិធីធ្វើថ្មាំពុលពីធម្មជាតិមានប្រសិទ្ធភាពខ្ពស់ មិនប៉ះពាល់សុខភាព!
* វត្ថុត្រូវការ៖
– ម្ទេសក្រហមហិរ ៣គីឡូ
– ក្រូចឆ្មារ ១គីឡូ (ច្របាច់យកទឹក និងដាក់សំបកផ្លែវាចូលផងដែរ)
– រំដេង ១គីឡូ និងទឹក ៥លីត្រ។
* វិធីធ្វើ៖
– ចិញ្ច្រាំធាតុផ្សំខាងលើឲ្យម៉ដ្ឋ រួចដាក់ចូលក្នុងធុងមួយហើយចាក់ទឹកចូលហើយគ្របទុករយៈពេល៧ថ្ងៃ
– នៅពេលបានរយៈពេល៧ថ្ងៃហើយទឹកល្បាយមានពណ៌ត្នោត និងមានពពុះនៅខាងលើ
– យកទឹកថ្នាំនេះ១លីត្រលាយជាមួយទឹក២០លីត្រ បាញ់លើដំណាំដែលទទួលរងការបំផ្លាញរយៈពេល៣ថ្ងៃជាប់គ្នា
– ឬអាចលាយថ្នាំនេះ១លីត្រជាមួយទឹក៥០លីត្រ សម្រាប់បាញ់រយៈពេល៧ថ្ងៃជាប់គ្នាចំពោះដំណាំដែលទទួលការបំផ្លាញខ្លាំង និងការការពាររយៈពេលវែង។
អត្ថបទដោយ៖ អ៊ាង សុផល្លែត