ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើផ្អកជាចំណីសម្រាប់គោ

09-Jul-2018 05:52 PM

រូបភាព


ដោយ: Uddam

ក. វត្ថុធាតុដើម និងសម្ភារ៖
-ដើមពោតបន្ទាប់ពីប្រមូលផលហើយ ឬក៏ដើមពោតដែលបងប្អូនដាំសំរាប់ធ្វើជាចំណីសត្វ។ ស្តេចស្មៅឬ ស្មៅដំរី។ល។ អាចប្រើជំនួសដើមពោតបាន អាស្រ័យទៅធនធាន និងអ្វីដែលបងប្អូនអាចរកបានដោយចំណាយដើមទុនតិច និងចំនេញមកវិញច្រើន
-មេផ្អកដែលបានធ្វើទុក ឬអ៊ីអឹមដែលបងប្អូនអាចរកទិញបានពីផ្សារ
-ថង់ផ្លាសិ្ទកក្រដាស

-សំបកបាវ
-ខ្សែសំរាប់ចងមាត់បាវ
-កំបិតសំរាប់កាត់ដើមពោតឬស្លឺកជាកង់ៗ ឬម៉ាស៊ីនជញ្ជាំ
-តង់សំរាប់ក្រាលដាក់ដើមពោត ដែលបានកាត់ឬជញ្ជាំរួចហើយ។


ខ. របៀបធ្វើៈ
-យកដើមពោតដែលបានកាត់ ឬជញ្ជាំរួចហើយដាក់ចូលទៅក្នុងផង់ប្លាសិ្ទក ដោយធ្វើយ៉ាងណាញាត់វាអោយបានណែនទៅតាមលទ្ខភាពអាចធ្វើទៅបាន។ ជាទូទៅថង់ប្លាស្ទិកមួយអាចដាក់ផ្អកដើមពោតបានចន្លោះពី២៥ទៅ៣០គីឡូក្រាម។

-ចាក់មេផ្អក ឬអ៊ីអឹមចំនួន៣គំរបដបចូលទៅក្នុងបាវ ដែលបានច្រករួច
-ចងមាត់ថង់អោយបានតឹង ដោយធ្វើយ៉ាងណាមិនត្រូវអោយមានខ្យល់នៅក្នុងបាវ លើកបាវដែលបានធ្វើរួចហើយយកទៅដាក់ក្នុងម្លប់។

គ.ការផ្តល់អោយគោស៊ី
-រក្សាផ្អកដើមពោតស្រស់ក្នុងថង់នោះរហូតដល១០ថ្ងៃឡើងទើបអាចអោយស៊ីបាន
-ត្រូវរក្សាទុកនៅក្នុងម្លប់និងជៀងវាងអោយបានការបែកធ្លាយ។ បញ្ជាក់៖ផ្អកដែលធ្វើហើយអាចទុករយៈពេលយូរបាន។ អ្នកជំនាញជនជាតិកូរ៉េថាអាចបាន៣ឆ្នាំ។


ចំណាំៈ
-បើសិនជាបងប្អូនមានដើមពោតស្រស់ ស្តេចស្មៅ ស្មៅដំរី នោះការធ្វើផ្អកស្រស់ជាកត្តាល្អបំផុតសំរាប់ផ្តល់ជាចំនីដល់មេគោផើម មេគោបំបៅដោះកូន គោយកសាច់ និងគោយកទឹកដោះ ព្រោះវាមានប្រូតេអ៊ីនរហូតដល់ជាង៣០ភាគរយ

-គោមួយក្បាលត្រូវការចំណីពី ២៥ ទៅ ៥០ គីឡូក្រាមក្នុងមួយថ្ងៃ។ បងប្អូនអាចអោយស៊ីផ្អកសុទ្ឋ ឬលាយជាមួយចំបើង ឬក៏អ្វីផ្សេងដែលបងប្អូនធ្លាប់អោយគោស៊ីបាន
-ការអោយគោស៊ីបែបនេះ គឺគោត្រូវការជាច្រើនសម្រាប់ផឹក។

ប្រភព៖ Uon Vichetr