ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

មូលហេតុដែលនាំអោយម្រេចងាប់ និងការជៀសវាង

12-Jul-2018 03:07 PM

រូបភាព


ដោយ: Uddam

១.មូលហេតុ
-ជំងឺងាប់លឿន ៖ បណ្តាលមកពីពពួកផ្សិតហ្វីតូហ្វរ៉ា ដែលធ្វើអោយម្រេចងាប់

-ជំងឺងាប់យឺត ៖ បណ្តាលមកពីពពួកនេម៉ាតូត លាយជាមួយចៃស ដែលធ្វើអោយម្រេចងាប់ (ស្លឹកមានលក្ខណៈលឿង ហើយអុចៗ)

-ការជាំទឹក ៖ បណ្តាលមកពីជាំទឹក ដែលធ្វើអោយម្រេចងាប់

-ការប្រើប្រាស់សារធាតុគីមីលើសកម្រិត។

២.ការជៀសវាង
-ជ្រើសពូជដែលល្អ និងគ្មានប្រវត្តិមានមេរោគ
-ពូជដែលបានដាំ ត្រូវកាត់ក្នុងចំនួនថ្នាំងខ្លីៗដើម្បីជៀសវាងការជាំទឹក

-នៅពេលដាំត្រូវលាយល្បាយម្សៅថ្នាំ ទ្រីកូដេម៉ា រាល់បីខែម្តង
-ធ្វើការជីកប្រឡាយទឹកជុំវិញម្រេច ដើម្បីរំដោះទឹកចេញនៅរដូវវស្សារ(ភ្លៀងជាប់ចាប់ពី៨ម៉ោងឡើង)
-ប្រើជីធម្មជាតិ (ជីកំប៉ុស)

-ត្រូវការសីតុណ្ហភាព ២៥ ទៅ ៣៥ អង្សាសេ
-មិនត្រូវបកស្បៃនៅពេលម្រេចមិនទាន់គ្រប់អាយុ
-មិនត្រូវប្រើប្រាស់សារធាតុគីមីលើកម្រិតនោះទេ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត