ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

របៀបធ្វើជីកំប៉ុស្តិ៍ ស៊ុភើ អី អឹម បូកាឈី (Super EM BOKASHI)

12-Jul-2018 05:20 PM

រូបភាព


ដោយ: Uddam

***សំភារៈ***
– កន្ទួក ២៥គីឡូក្រាម
– លាមកគោ ១២.៥គីឡូក្រាម
– ធ្យូងអង្កាម ២៥ គីឡូក្រាម
– ស្កររងូវ ៨០០មីលីលីត្រ
– ទឹកស្អាត ៣០​ លីត្រ
– អី អឹម ៨០០ មីលីលីត្រ

***របៀបលាយ***
– លាយកន្ទួក, លាយមកគោល និងធ្យូងអង្កាមចូលគ្នាអោយសព្វល្អ
– លាយស្កររងូវ និង អីអឹម អោយបានសព្វល្អរួចចាកទៅក្នុងទឹកស្អាត ៣០លីត្រ ហើយយកទៅស្រោចល្បាយខាងលើ រួចច្របលវាចូលគ្នាអោយសព្វល្អ។
– ត្រូវប្រាកដថា ល្បាយយើងមានសំណើមគ្រប់គ្រាន់ (៤០%-៥០%)
– បន្ទាប់ពីលាយរួច ត្រូវដាក់នៅក្នុងធុង ឬប្លាស្ទិច ដោយសង្កត់វាអោយណែនល្អ រួចគ្រប់ ឬចង់មាត់វាអោយជិតល្អ និងដាក់នៅក្រោមម្លប់

***របៀប្រើ***
– អីអឹម បូកាឈី អាចប្រើបានក្នុងរយះពេល ២ ទៅ ៣ សប្តាហ៍ នៅពេលដែលល្បាយនោះមានក្លិនឈ្ងុយ
– ប្រើជាជីកំប៉ុស្ត៍
– ទ្រាប់បាតមុនពេលដាំកូន ៧ថ្ងៃ ចំនួន ១គីឡូក្រាម/១ម៉ែត្រការ៉ែ ឬ ១ក្តាប់ដៃពេញ/១ដើម
– អាចប្រើបន្ទាប់ពីដាំហើយ ដោយដាក់ ១ក្តាប់ដៃពេញ/១ដើម នៅជុំវិញគល់ដំណាំ
– អាចទុកបានរយះពេល ១ ឆ្នាំ។

***អត្ថប្រយជន៍***
– ជួយអោយដំណាំដុះលូតលាស់ល្អ
– ចំនួយ ដើម និងស្លឹកលូតលាស់ល្អ
– សុវត្ថភាពដល់អ្នកដាំដុះ និងអ្នកប្រើប្រាស់
– សន្សំសំចៃថវិកាបានច្រើន តាមរយះការប្រើសំភារះដែលមានស្រាប
– កាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមី
– ចូលរួមរក្សាបរិស្ថាន

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ប្រភព៖ តែម សម្បត្តិ