ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
ខាងក្រោមនេះគឺជារូបមន្តពិសេសធ្វើឱ្យមាន់ឈ្នះជំងឺកាចសាហាវផ្សេងៗ! សូមពិនិត្យ និងអាចអនុវត្តបាន។
វត្ថុធាតុដើម៖ សំបកដើមគ
វិធីធ្វើ និងប្រើប្រាស់៖
-ចាំងយកសំបកដើមគ ១ ទៅ ២ បន្ទះ ប្រវែង ២ ទៅ ៣ តឹក
-ដំឱ្យទក់ ហើយដាក់ត្រាំទឹកក្នុងស្នូក ឬបំណែកពាងទុកឱ្យមាន់ផឹក ។ ជាពិសេស នៅរដូវប្រាំង មាន់ត្រូវការទឹកណាស់
-រយៈពេល ២ ទៅ ៣ ថ្ងៃ ត្រូវផ្លាស់សំបកគនោះចោលម្តង
-ក្រៅពីការឱ្យផឹកទឹកសំបកគ នៅជុំវិញផ្ទះគួរមានដាំល្ហុងប្រេងពី ៤ ទៅ ៥ ដើម ដើម្បីផ្តល់គ្រាប់សំរាប់ជាចំណីមាន់ផង និងសំរាប់ធ្វើជាម្លប់ឱ្យមាន់ជ្រកផង ។
ការឱ្យមាន់ផឹកទឹកសំបកគនេះ អាចចៀសផុតពីជំងឺកាចសាហាវបាន។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត