ឯកសារកសិកម្ម
រូបភាព
១-ការរៀបចំបណ្ដុះគ្រាប់
យកអំពិលទុំមកបកសំបកចេញ សំដិលថ្ងៃ រួចយកមកប្រឡះគ្រាប់ចេញឲ្យស្អាត។ យកគ្រាប់អំពិលទៅហាលសំដិលថ្ងៃ ១ ទៅ ២ថ្ងៃ បន្ទាប់មកយកគ្រាប់អំពិលមកផ្អាប់មួយយប់ ទើបយកគ្រាប់អំពិលទៅបណ្ដុះ។
២-ការរៀបចំដី
កាប់ដីហាលថ្ងៃរយៈពេល ២ទៅ៣ថ្ងៃ បន្ទាប់មកយកលាមកសត្វមកច្របល់ជាមួយដីឲ្យសព្វ ជ្រុំដីលើកជារង រួចយកគ្រាប់ទៅកប់ដាំ និងលុបដីស្តើងៗពីលើ និងកុំឲ្យញឹកពេក បន្ទាប់គឺយកដីលុបពីលើឲ្យជិត។ ស្រោចទឹកពីលើឲ្យជោគមួយថ្ងៃម្តងទៅពីរដង តាមលក្ខណៈអាកាសធាតុ។ ក្រោយពីបណ្ដុះកូនបានរយៈពេលពី ៤ទៅ៥ថ្ងៃ គ្រាប់នឹងដុះពន្លកចេញសន្លឹក២។
៣-ការប្រមូលផល
ក្រោយពីកូនអំពិលដុះបានអាយុ ១០ថ្ងៃឡើងទៅ គឺអាចចាប់ផ្តើមកាត់ស្លឹកយកមកបរិភោគបាន។ ការប្រមូលផលត្រូវធ្វើឡើងដោយប្រើកន្ត្រៃ មិនត្រូវយកដៃបេះទេពីព្រោះកូនអំពិលនៅតូចងាយនឹងរលើងគល់ផុតពីដី និងអាចបណ្តាលឲ្យងាប់ដើម និងអាចប្រឈមនឹងការកើតមេរោគផ្សិតក៏មាន។
ចំណាំ បើសិនកូនអំពិលមានអាយុចាប់ពី ៣០ថ្ងៃឡើង គឺការប្រមូលផលអាចប្រើដៃក៏បាន មិនមានបញ្ហាដល់ការលូតលាស់ឡើយ។
សរុបមក បច្ចេកទេសសំខាន់ៗក្នុងការបណ្ដុះកូនអំពិលមាន៖
-យកគ្រាប់អំពិលហាលសំដិលថ្ងៃរយៈពេល ១-២ថ្ងៃ រួចត្រាំទឹក៣យប់ ស្រង់ផ្អាប់ ១យប់ ទើបយកទៅដាំ
-រៀបចំដីដោយលើកជារង និងរោយជីកំប៉ុស្តកប់ចូលក្នុងរង
-យកគ្រាប់កប់ដាំរាក់ៗ និងព្រាចដីស្តើងៗពីលើ
-ថែទាំស្រោចទឹកបោចស្មៅជាប្រចាំ៕
ស៊ិន អង្គារសាធ