ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើអរម៉ូនពងមាន់ បញ្ជាឱ្យរុក្ខជាតិ ដំណាំហូបផ្លែ និងបន្លែគ្រប់ប្រភេទ ចេញផ្លែផ្កាច្រើនខុសរដូវ

18-Jul-2018 12:21 PM

រូបភាព


ដោយ: Uddam

វត្ថុធាតុដើម៖
១.ស៊ុតស្រស់ ២គីឡូក្រាម
២.ទឹកដូង ២ផ្លែ
៣.ពងមាន់ ៣០ គ្រាប់

Image may contain: food

៤.ទឹកដោះគោជូ ១ លីត្រ
៥.ទឹកដោះគោឆៅ ២កំប៉ុង
៦. មេដំប៉ែ ឬមេតាប៉ែ ២គ្រាប់។

សម្ភារ៖
-ធុងប្លាស្ទិកមានគំរបបិតជិតចំណុះ២០លីត្រ មាស៊ីនកិនទឹកក្រលុក ឬក៏ដំបង។

វិធីធ្វើ៖
-ដំពងមាន់អោយបែកខ្តិចទាំងអស់ រួចហើយចាក់វត្ថុធាតុផ្សំទាំងអស់ចូលក្នុងធុងកូអោយសប់រួចគ្របទុក -កូររាល់មួយថ្ងៃពីរដង
-ផ្អាប់ទុក ២៥ថ្ងៃ អាចប្រើបាន។

No automatic alt text available.

វិធីរក្សាទុក ៖
-គ្រប់ចំនួនថ្ងៃហើយចាប់ចាក់ចំរោះត្រងយកតែទឹកកុំអោយដោយកាកច្រកចូលធុង ឬប៉ាដុងទុកក្នុងម្លុបមានខ្យល់ចេញចូលល្អ។

វិធីប្រើ ៖
-ទឹកថ្នាំអរម៉ូណ ២០cc លាយទឹក ២០លីត្រ យកទៅបាញ់លើដើម លើស្លឹកដំណាំ
-បាញ់រៀងរាល់ ៣ ឬ ៥ថ្ងៃម្តង ពេលល្ងាច។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត