ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីការពារដំណាំមិនឲ្យស្មៅមកយាយី

24-Jul-2018 04:31 PM

រូបភាព


ដោយ: Uddam

ប្រជាជននៅតាមទីជនបទនានានៅក្នុងប្រទេសកម្ពុជា ពួកគាត់តែងតែជ្រើសរើសមុខរបរប្រចាំថ្ងៃដោយការធ្វើស្រែចម្ការ និង ចិញ្ចឹមសត្វ ដើម្បីចិញ្ចឹមជីវិតគ្រួសារ។ នៅពេលនេះយើងសូមណែនាំលោកអ្នកពីរបៀបដាំដំណាំដោយមិនពិបាកក្នុងការបោចស្មៅទៀតនោះទេ ។ លោកអ្នកអាចជ្រើសរើសពូជដំណាំដូចជាស្ពៃ , ជី, ខាត់ណា និងបន្លែបៃតងផ្សេងៗទៀត ព្រោះដំណាំទាំងអស់នេះលូតលាស់រហ័ស និងមិនមានគុម្ពធំៗនោះទេ។ វិធីងាយៗដោយមិនចាំបាច់ពិបាកក្នុងការបោចស្មៅនេះ វាពិតជាមានងាយស្រួលណាស់សម្រាប់ប្រជាកសិករ និងចំណេញពេលវេលាក្នុងការប្រកបការងារផ្សេងបានទៀតផង។ ហើយវិធីនេះ មិនចាំបាច់មានទីធ្លារដីធំនោះទេ សូម្បីតែទីធ្លាតូចក៏អាចធ្វើបានដែរ។+របៀបនៃការរៀបចំដីសម្រាប់ដាំ
-ជាដំបូងត្រូវបង្កាត់ពូជ និងដាំបន្លែនោះឲ្យមានពន្លកជាមុនសិន
-បន្ទាប់មកត្រូវរៀបចំដីដើម្បីយកពូជបន្លែនោះទៅដាំ
*វិធីទីមួយក្នុងការរៀបចំដី*៖
-ត្រូវជ្រោយដីធ្វើជារងនិងចាក់ទឹក បាចជីលើដីនោះឲ្យសព្វដើម្បីឲ្យវាមានជីជាតិ
*វិធីទីពីរ៖
-យើងត្រូវយកថង់ប្លាស្ទិកដែលមានប្រវែង វែងល្មមដើម្បីគ្របនៅលើដីដែលបានរៀបចំ បន្ទាប់មកត្រូវចុះប្រហោង ទៅតាមទីតាំងដែលយើងបានកំណត់
*វិធីទីបី ៖
-នៅពេលដែលរៀប និងពន្លកនៃបន្លែបានចេញរួចរាល់ហើយ លោកអ្នកអាចយកវាទៅដាំក្នុងរង រឺប្រលោះថង់ប្លាស្ទិកដែលរៀបចំនោះ
**សរុបសេចក្តីជារួមមក នេះគឺជាវិធីសាស្រ្តដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបបធ្វើស្រែចម្ការនេះ។ ហើយចាប់ពីពេលនេះទៅលោកអ្នកមិនចាំបាច់ព្រួយបារម្ភមានស្មៅមកយាយីលើផលដំណាំ និងចំណាយពេលទៅបោចវាទៀតនោះទេ។
ប្រភពៈ កោះថ្មី
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត