ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

គុណសម្បត្តិ៧ចំណុច នៃការចិញ្ចឹមមាន់ពូជក្នុងស្រុក

25-Jul-2018 05:17 PM

រូបភាព


ដោយ: Uddam

មាន់ ជាសត្វចិញ្ចឹមមួយក្នុងចំណោមសត្វចិញ្ចឹមជាច្រើនដែលប្រជាកសិករបានចិញ្ចឹមដើម្បីជាការផ្គត់ផ្គង់ទីផ្សារ ក៏ដូចជាការផ្គត់ផ្គង់ជីវភាពនៅក្នុងក្រុមគ្រួសារផងដែរ ។ សត្វមាន់ ជាសត្វដែលចិញ្ចឹមកូនដោយការស៊ីចំណី ។ ជាទូទៅការចិញ្ចឹមមានពិតជាមានផលពិបាកជាខ្លាំងដល់កសិករក្នុងការចិញ្ចឹម ដោយនៅក្នុងនោះសត្វមាន់ខ្លះអាចនឹងកកើតនូវជំងឺផ្សេងៗដែលធ្វើឲ្យមានឆ្លងជំងឺរហូតដល់ស្លាប់ទាំងអស់ក៏មានដែរ ប្រសិនបើកសិករមិនបានរៀនជំនាញច្បាស់លាស់ទាក់ទងនឹងការចិញ្ចឹម ។សត្វមាន់ ដែលកសិករចិញ្ចឹមមានជាច្រើនពូជ ទាំងពូជក្នុងស្រុក និងពូជក្រៅស្រុក ។ នៅក្នុងថ្ងៃនេះយើងលើកយកនូវអត្ថប្រយោជន៍មួយចំនួនទាក់ទងទៅនឹងការចិញ្ចឹមមាន់ពូជក្នុងស្រុក ថាតើមាន់ពូជក្នុងស្រុកមានគុណសម្បត្តិអ្វីខ្លះដល់កសិករដើម្បីងាយស្រួលក្នុងការចិញ្ចឹម ។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរតែដឹង៖
១. ធន់ទៅនឹងអាកាសធាតុ និងការលំបាកគ្រប់បែបយ៉ាង ។
២. មិនចាំបាច់ផ្តល់នូវចំណីផ្សំ (ក្រុមហ៊ុន) ទាំងស្រុង ដោយអាចផ្សំពីចំណីធម្មជាតិ ដែលអាចរកបាននៅក្នុងភូមិ និងមានតម្លៃថោកសមរម្យ ។
៣. ងាយស្រួលក្នុងការថែទាំ ។
៤. ផ្តល់ស៊ុត ក្រាបភ្ញាស់ និងបណ្តើរកូនដោយខ្លួនវា ។
៥. មិនសូវកើតជំងឺ និងទប់ទល់ជាមួយជំងឺកាចសាហាវបានមួយចំនួន ។៦. សាច់មាន់ស្រុកមានរសជាតិឆ្ងាញ់ និងពេញនិយម ។
៧. តម្រូវការទីផ្សារខ្ពស់ (មានសាច់ និងស៊ុត) និងមានតម្លៃល្អ ៕
ប្រភពៈ កោះថ្មី
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត