ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

របៀបចិញ្ចឹមចង្រិតឱ្យឆាប់បានផល

25-Jul-2018 05:21 PM

រូបភាព


ដោយ: Uddam

សត្វចង្រិត ជាប្រភេទសត្វល្អិតដែលស៊ីរុក្ខជាតិផ្សេងៗជាអាហារ ។ សត្វចង្រិត ក៏ដូចជាសត្វល្អិតផ្សេងៗទៀតដែរ វាសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់សម្រាប់រាងកាយរបស់មនុស្ស ហើយការស្រាវជ្រាវមួយចំនួនបានឲ្យឃើញថា ការបរិភោគសត្វល្អិតប្រភេទនេះអាចជួយកាត់បន្ថយសារធាតុខ្លាញ់បានយ៉ាងល្អប្រសើរ។សត្វចង្រិត ជាប្រភេទសត្វល្អិតមួយដែលមានជើង៦ ជាចំណីអាហារដ៏ឆ្ងាញ់ពិសារមួយ ដាក់បំពងខ្លាញ់ធ្វើឲ្យស្រួយ និងមានក្លិនឈ្ងុយឈ្ងុប ។
យ៉ាងណាមិញសព្វថ្ងៃនេះមានប្រជាជនមិនតិចនាក់ទេដែលបានចាប់អាជីពចិញ្ចឹមសត្វចង្រិត ធ្វើជាមុខរបរគោលនៅក្នុងគ្រួសារ ដោយសារតែទីផ្សាររបស់សត្វចង្រិតមានការកើនឡើងគួរឲ្យកត់សម្គាល់ អ្នកដែលនិយមពិសាសត្វចង្រិតក៏មានចំនួនច្រើនផងដែរនាពេលបច្ចុប្បន្ន ។
តាមពិតការចិញ្ចឹមចង្រិតអាចជួយឱ្យយើងទទូលបានប្រាក់កម្រៃច្រើនរហូតដល់ខ្ទង់ពាន់ដុល្លារក្នុងមួយខែៗក៏មានដែរ ប្រសិនបើជាលោកអ្នកយកចិត្តទុកដាក់ពីវិធីចិញ្ចឹមនោះឱ្យបានត្រឹមត្រូវ ។
១. ការចញ្ចឹមចង្រិតដោយប្រើដើមទុនតិច
ក .ការសាងសង់ទ្រុង
-ទ្រុងរបស់ចង្រិតត្រូវតែសាងសង់ឱ្យបានត្រឹមត្រូវ ព្រោះវាអាចធ្វើឱ្យមានភាពងាយស្រួលក្នុងកម្រិតបរិមាណ និងវាយតម្លៃទម្ងន់សរុបរបស់វា មិនតែប៉ុណ្ណោះត្រូវរៀបចំសំបុកចង្រិតឱ្យបានល្អ មិនដូច្នេះទេធ្វើឱ្យចង្រិតងាប់ ឬមិនអាចធំធាត់បានល្អនោះទេ ។
-លើសពីនេះទៅទៀតយើងត្រូវផ្តល់ទឹកស្អាត និងចំណីដែលមានជីវជាតិល្អ ជាពិសេសគេអាចបន្ថែមស្លឹកបាស ឫបន្លែនាៗឱ្យវាស៊ី ទើបធ្វើឱ្យវារឹតតែធំធាត់បានលឿន និងមានសុខភាពល្អ ។
ខ. បរិស្ថាននៃទ្រុង
-ជាទូទៅចង្រិតចូលចិត្តរស់នៅសីតុណ្ហភាពក្រោម ៤០អង្សាសេ ហើយចំណុចដែលល្អបំផុតគឺ ២៥ ទៅ ៣០អង្សាសេ ។ គេអាចរៀបចំខ្សាច់រួចបាញ់ទឹកឱ្យត្រជាក់ជាងមុន ឫគេអាចធ្វើជាដំបូល ។
គ. ការជ្រើសរើសពូជចង្រិត
-អ្នកដែលចិញ្ចឹមចង្រិត ត្រូវតែជ្រើសរើសពូជចង្រិតឱ្យបានត្រឹមត្រូវ ព្រោះថាពូជចង្រិតខ្លះមិនល្អសម្រាប់ទីផ្សារនោះទេ ហើយខ្លះទៀតវាងាយរងជំងឺ និងខ្លះចិញ្ចឹមមិនធំថែមទៀតផង ។
២ . ហេតុផលចំពោះអ្នកចិញ្ចឹមសត្វចង្រិត 
-ចង្រិតមាន២ប្រភេទគឺ ចង្រិតខ្មៅ និង ចង្រិតក្រហម
-ពងចង្រិតលក់បាន ១ចាន ២,៥ដុល្លារ
-ចង្រិត ១គីឡូ លក់បាន១គីឡូ ២,៥ដុល្លារ
*ជាទូទៅសម្រាប់ចង្រិតដែលមានអាយុកាលចាប់ពី ៤៥ថ្ងៃ ឡើងទៅ គេអាចប្រមួលយកទៅលក់នៅទីផ្សារបានហើយ ដោយវាពេញសាច់ល្មមនឹងទទួលបានយ៉ាងឆ្ងាញ់ពិសារ ៕

ប្រភពៈ កោះថ្មី

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត