ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

ការណែនាំសំខាន់ៗ ដើម្បីអោយផលិតកម្មស៊ុតទទួលបានជោគជ័យ

26-Jul-2018 02:37 PM

រូបភាព


ដោយ: Uddam

១- ធ្វើការស្ទាបស្ទង់ទីផ្សារ និងរៀបចំគំរោងចិញ្ចឹម និងថវិកា
២- ទិញពូជមាន់កាត់ដែលផ្តល់ពងច្រើន ហើយជំនួសហ្វូងមាន់ដែលបន្ទាប់ពីផ្តល់ពងបាន ១ រឺ ២ឆ្នាំ
៣- សាងសង់ទ្រុងអោយបានល្អ នៅកន្លែងដែលស្ងួតល្អ ដោយមានកំរាលអង្កាម មានខ្យល់ចេញចូលល្អ និងដំបូលត្រជាក់

៤- ផ្តល់នូវទំហំផ្ទៃកំរាលគ្រប់គ្រាន់ ដើម្បីជៀសវាងកំរាលសើម រឺការដាក់មានច្រើនពេក
៥- ផ្តល់ស្នូកទឹក និងស្នូកចំណីអោយបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការប្រកួតប្រជែង និងកាត់បន្ថយការស្ត្រេស
៦- ផ្តល់ទ្រនំប្រវែង ១ម៉ែត្រ និងសំបុកមួយសំរាប់មាន់ពងចំនួន ៥ក្បាល

៧- ផ្ងល់នូវអាហារដែលមានតុល្យភាពល្អ កំរិតប្រូតេអ៊ីនខ្ពស់ របបអាហារជាមូលដ្ឋានដោយមានវីតាមីន (Vitamin) / សារធាតុរ៉ែប្រេម៉ិច (mineral premix) និងបន្ថែមសំបកខ្យង ខ្ចៅ ដែលកិនស្រេចសំរាប់មាន់ពងទាំងនោះ
៨- ផ្តល់ចំណីអាហារដលល់មេមាន់ជិតពង និងមាន់កំពុងពងអោយបានច្រើនតាមដែលវាអាចស៊ីបាន ប៉ុន្តែត្រូវដាក់ស្នូកទឹក និងស្នូកចំណីដោយចងព្យួរ តម្រូវទៅតាមកំពស់ ដែលមាន់អាចស៊ីបាន ដើម្បីលប់បំបាត់នូវការកំពប់

៩- ត្រូវធានាអះអាងថា គ្រប់មាន់ទាំងអស់ត្រូវផឹកទឹកស្អាតគ្រប់ពេលវេលា
១០- ចាក់ថ្នាំការពារគ្រប់មាន់ទាំងអស់ អាស្រ័យទៅតាមកម្មវិធីចាក់ថ្នាំការពារ
១១- ធ្វើការទំលាក់ប៉ារ៉ាស៊ីតខាងក្នុង និងខាងក្រៅប្រសិនបើចាំបាច់

១២- ត្រូវដាក់សត្វដែលមានអាយុផ្សេងៗគ្នាអោយនៅដាច់ដោយឡែកពីគ្នា ជំនួសហ្វូងសត្វចាស់ចោលដោយដាក់ហ្វូងសត្វថ្មីចូល និងមិនត្រូវនាំមាន់ផ្សេងពីខាងក្រៅចូលមកក្នុងទ្រុងឡើយ ។
១៣- អង្កេតតាមដានសុខភាព និងចរិតលក្ខណៈរបស់សត្វទាំងអស់ជារៀងរាល់ថ្ងៃ និងកត់ត្រាអំពីសត្វងាប់
១៤- ថ្លឹង និងកត់ត្រាទំងន់សត្វ ការប្រើប្រាស់ចំណីអាហារ ដើម្បីការលូតលាស់របស់វាជារៀងរាល់ខែ គណនាកំណើនទំងន់សត្វ និង ចំណីអាហារដែលប្រើប្រាស់


១៥- ថ្លឹងវាស់វែង និងកត់ត្រាអំពីផលិតកម្មពងជារៀងរាល់ថ្ងៃ និងការប្រើប្រាស់ចំណីអាហារប្រចាំខែ
១៦- ប្រមូលពងមួយថ្ងៃ ២ដង ផ្ទុកនៅកន្លែងត្រជាក់ និងលក់ស៊ុតទៅទីផ្សារជារៀងរាលល់ថ្ងៃ
១៧- យកកំរាលអង្កាមចេញនៅចុងបញ្ចប់នៃការចិញ្ចឹមហ្វូងមាន់នីមួយៗ សំអាតទ្រុង និងជំនួសកំរាលថ្មីចូល


១៨- ប្រើប្រាស់ រឺលក់កំរាលអង្កាម ដើម្បីធ្វើជាជីសរីរាង្គ (organic fertiliser) រឺ សំរាប់ធ្វើជីកំប៉ុស្ត (compost) រឺជីវឧស្ម័ន (biogas)
១៩- គណនាប្រាក់ចំណេញ ដោយដករាល់ការចំណាយផ្សេងៗពីចំណូលនៃការលក់មាន់
២០- ប្រើប្រាស់ប្រាក់ចំណេញ ២០ភាគរយ (២០%) ក្នុងឆ្នាំនីមួយៗ ដើម្បីកែលំអ រឺពង្រីកការចិញ្ចឹម ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត