ឯកសារកសិកម្ម
វិធីធ្វើ ជូលីនស៊ីសង្គ្រោះពន្លឺ ឬអតិសុខុមប្រាណរស្មីសំយោគ (មានវីដេអូបង្ហាញពីវិធីធ្វើ)
រូបភាព
រូបមន្តពិសេស គ្រឿងផ្សំ និងវិធីធ្វើគឺងាយបំផុត! ចំពោះប្រយោជន៍វិញ គឺច្រើនមហាសាលសំរាប់កសិកម្មទាំងដំណាំ និងសត្វចិញ្ចឹម!
ជូលីនស៊ីសង្គ្រោះពន្លឺ ឬអតិសុខុមប្រាណរស្មីសំយោគ ជាអតិសុខមប្រាណល្អប្រសើរ (microorganisms) មានប្រយោជ៍ច្រើនមហាសាលសំរាប់កសិកម្ម។ ជួយអោយប្រព័ន្ធឫសរបស់ដំណាំខ្លាំងបឺតស្រូបជីវជាតិបានល្អ ជួយអោយដីសំបូរអុកស៊ីសែន និងសំបូរជី ជួយបន្ថយកំដៅផែនដី ជួយបន្សាបជាតិគីមីពុលពីក្នុងបរិស្ថាន ជួយសំអាតបរិស្ថាន ឲ្យស្រូវទទួលបានទិន្នផលខ្ពស់ ជួយឲ្យដំណាំលូតលាស់ល្អ គ្មានជំងឺរោគរាតត្បាត ផលច្រើន ជួយអោយសត្វចិញ្ចឹមមានសុខភាពល្អគ្មានជំងឺ និងលូតលាស់បានឆាប់រហ័ស។
រូបមន្តផ្សំ និងប្រើប្រាស់ មានដូចខាងក្រោម៖
គ្រឿងផ្សំ៖
-ស៊ុតមាន់ ២គ្រាប់
-ទឹកត្រី ២ ឬ ៣ស្លាបព្រាបាយ
-ប៊ីចេង កន្លះ ឬ១ស្លាបព្រាបាយ និងទឹកច្រកក្នុងដបទឹកសុទ្ធ ១.៥លីត្រ ឬ២លីត្រ។
វិធីធ្វើ៖
-លាយស៊ុតមាន់ ទឹកត្រី និងប៊ីចេង (តាមបរិមាណខាងលើ) ចូលគ្នា
-កូរឱ្យសព្វ
-យកល្បាយដែលលាយហើយខាងលើប្រមាណ ២ ឬ ៣ស្លាបព្រាបាយ ដាក់ចូលក្នុងទឹកដែលបានច្រកក្នុងដបទឹកសុទ្ធ ហើយក្រឡុកឱ្យសព្វ រួចដាក់ហាលថ្ងៃ។
វិធីប្រើប្រាស់៖
-យកទៅដាក់ហាលថ្ងៃចំនួន ២សប្តាហ៍ ឬមួយខែ រហូតដល់ទឹកនេះមានពណ៌ប្រែទៅជាក្រហម ឬក្រម៉ៅ ទើបអាចយកទៅប្រើប្រាស់បាន
-ប្រើប្រាស់ ៥០សេសេ សំរាប់លាយជាមួយទឹកធម្មតា ២០លីត្រ ។ ការប្រើប្រាស់មួយលីត្រ បាញ់សួនដំណាំ ឬដីស្រែកសិកម្ម បានជាង 5 ហិកតា ជួយអោយស្រូវបែកគុម្ពបានល្អ ផ្តល់ផលច្រើន និង បង្កើនជីវចំរុះនៅក្នុងដី
-ប្រើប្រាស់ ២០ សេសេ លាយទឹក ២០លីត្រ បាញ់រៀងរាល់ ៧ថ្ងៃបាញ់ម្តង ប្រើសំរាប់លាយទឹកស្រោចលើឬសរបស់ដំណាំឈើហូបផ្លែ ឬបាញ់លើដំណាំបន្លែ ជួយពន្លឿនអោយរុក្ខជាតិដំណាំចេញផ្លែ ចេញផ្កា មានដូចជា ប៉េងប៉ោះ ក្រូចឆ្មា ល្មុត ខ្នុរ ស្វាយ ។ល។
-ប្រើប្រាស់ ១ សេសេ សំរាប់ទឹក ៥០លីត្រ ចាក់ចូលទៅក្នុងស្រះទឹកចិញ្ចឹមត្រី ជួយធ្វើអោយទឹកមានអុកស៊ីសែនគ្រប់គ្រាន់ បង្កើនប្លុងតុងក្នុងទឹកដែលជាចំណីត្រី និងការពារមិនអោយត្រីឈឺ
-អាចប្រើសំរាប់ត្រាំគ្រាប់ពូជដើម្បីអោយវាមានដំណុះបានល្អ និងប្រើលាយទឹកអោយសត្វផឹកដើម្បីបំប៉នសុខភាពរបសសត្វដែលយើងចិញ្ចឹម។
វីដេអូ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ PAKORN BUAYAM