ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើជីធម្មជាតិជំនួយដំណាំយកស្លឹកឱ្យបានទិន្នផលល្អ

31-Jul-2018 11:13 AM

រូបភាព


ដោយ: Uddam

* ធាតុផ្សំ៖

– សណ្តែកសៀង​ ១គីឡូក្រាម

– សំបកផ្លែម្នាស់មានចាស់ជាប់ខ្លះ ២គីឡូក្រាម

– ស្ករងូ ៣គីឡូក្រាម

– ទឹកចំរាញ់ពីកូនចេក ១លីត្រ (យកកូនចេកចិញ្រ្ចាំឲ្យម៉ដ្ឋ រួចលាយជាមួយស្ករងូ១លីត្រ រក្សាទុកវា១០ថ្ងៃ រួចយកទឹកវាមកប្រើ)

– ទឹកដូង ១០លីត្រ

– ធុងជ័រដែលមានចំណុះ៣០លីត្រ និងមានគម្រប។

* វិធីធ្វើ៖

– ដាក់សណ្តែកសៀងចូលក្នុងធុង រួចហាន់សំបកម្នាស់ជាចំណិតតូចៗដាក់ចូល

– ដាក់ស្ករងូ ៣គីឡូក្រាម ទឹកចំរាញ់ពីកូនចេក ១លីត្រ ចូលរួចកូរឲ្យសព្វ គ្របរក្សាទុករយៈពេល១៤ថ្ងៃ។

* វិធីប្រើ៖

– លាយទឹកថ្នាំខាងលើ ២ស្លាព្រាបាយ ជាមួយទឹក២០លីត្រ ស្រោចជាប្រចាំលើដំណាំ បន្លែដាំយកស្លឹកផ្សេងៗ។

* អត្ថប្រយោជន៍៖

ជួយឲ្យដំណាំ និងបន្លែរបស់យើងលូតលាស់ស្លឹកបានល្អ និងជំនួយឬសរបស់វាផងដែរ ហើយវត្ថធាតុដើមងាយរក ចំណាយអស់តិច ទទួលបានប្រសិទ្ធភាពខ្ពស់។

អត្ថបទដោយ៖ អ៊ាង សុផល្លែត