ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
សម្ភារ ៖
– ចបកាប់ បង្គី ស្លឹកសំរាប់គ្រប
– ដីទំហំ ១ម៉ែត្រ បួនជ្រុង។
របៀបធ្វើ ៖
– កាប់រណ្តៅជម្រៅ ៣តឹក
– ទំហំ ១ម៉ែត្រការេបួនជ្រុង
– ធ្វើនៅជិត ឬក៏នៅទ្រុងមាន់
– យកកាកសំណល់បន្លែដាក់ចូលក្នុងរណ្តៅ
– លាមកសត្វ សំរាម ស្លឹកឈើ ឈើស្ងួត ដែលនៅជុំវិញផ្ទះដាក់ចូលក្នុងរណ្តៅ
– ស្រោចទឹក កុំអោយសើមពេក និងស្ងួតពេក
– យកស្លឹកត្នោត ឬស្បូវ មកគ្របពីលើ។
ការប្រមូលផល ៖
– ទុករយៈពេល៧ថ្ងៃ អាចបើកអោយមាន់ស៊ីបាន
– ពេលបើកអោយមាន់ស៊ីរួច ពេលល្ងាច ត្រូវបោសប្រមូលវិញ ដើម្បីអោយវាកើតសត្វល្អិតទៀត
-អាចបើកអោយមាន់ស៊ីរៀងរាល់ថ្ងៃ។
(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្ត្រកនៃជម្រើសសំរាប់សន្តិសុខស្បៀង)