ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីសាស្ត្រជ្រើសរើសកូនជ្រូកទុកធ្វើមេ

06-Aug-2018 05:34 PM

រូបភាព


ដោយ: Uddam

-ត្រូវជ្រើសរើសកូនជ្រូកញីដែលថ្លោសល្អ ហើយកើតចេញពីមេដែលសាយកូន មិនកើតជំងឺឆ្លង និងមិនរើសចំណី ។
លក្ខណៈពូជ
-ពូជជ្រូកមាន ៣ប្រភេទគឺ ពូជក្នុងស្រុក ពូជនាំចូល និងពូជកូនកាត់ ។
-អាចជ្រើសរើសពូជជ្រូកក្នុងស្រុក ព្រោះវាជាពូជដែលធន់នឹងអាកាសធាតុ ពូកែថែកូន មិនរើសចំណី ព្រមទាំងជាពូជដែលសាយកូន

-អាចជ្រើសរើសពូជជ្រូកនាំចូលពីបរទេសបានដែរ ព្រោះវាជាពូជឆាប់ធំលូតលាស់ ប៉ុន្តែវាទាមទារឲ្យបានការថែទាំ និងការផ្គត់ផ្គង់ចំណីដែលមានគុណភាពល្អ ។

គួរដឹង
-ពូជជ្រូកកូនកាត់ជាពូជដ៏ល្អ សំរាប់អ្នកដែលគ្មានលទ្ធភាព ទិញចំណីដែលមានគុណភាពខ្ពស់ ព្រោះពូជនេះមិនសូវរើសចំណី ធន់នឹងជំងឺ និងធំធាត់លឿន។

លក្ខណៈរូបរាង
-ត្រូវរើសជ្រូកដែលមានដងខ្លួនវែង ត្រគៀករីកសាយល្អ ជើងមុខ និងជើងក្រោយត្រង់ធំ ហើយមាំ ដើម្បីធានាពេលដាក់ឈ្មោល និងពេលជ្រូកមេផើម
-រើសយកមេជ្រូកដែលមានក្បាលដោះយ៉ាងតិច ៦គូ ហើយមានចន្លោះស្មើគ្នាពីដោះមួយទៅដោះមួយ

-ត្រូវទិញកូនជ្រូកណា ដែលយើងស្គាល់ប្រវត្តិមេបាច្បាស់លាស់ គ្មានជំងឺឆ្លង និងជាពូជសាយកូន
-ជៀងវាង មិនត្រូវយកជ្រូកមេណា ដែលមានក្បាលដោះលឹបចូល (ដោះខ្វាក់) ទេ ព្រោះវាមិនអាចបញ្ចេញទឹកដោះសំរាប់ចិញ្ចឹមកូនបានឡើយ ។

(ដកស្រង់ចេញពីទស្សនាវដ្តី របស់អង្គការពេទ្យសត្វគ្មានព្រំដែន)