ឯកសារកសិកម្ម
រូបភាព
ខ្ទឹមស ជាដំណាំងាយស្រួលក្នុងការដាំដុះបំផុត ដោយគ្រាន់តែអានការណែនាំ តិចតួចខាងក្រោម បងប្អូននឹងអាចចាប់ផ្តើមដាំ ហើយអាចរំពឹងទុកបានថានឹងងទទួលបានទិន្នផលគួជាទីគាប់ចិត្តបំផុត។ ជំហ៊ានទាំង ៣ ខាងក្រោមនិងជួយបងប្អូនដាំដុះខ្ទឹមសដោយខ្លួនឯងនៅពេលណាក៏បាន។
១. ការរៀបចំដី
-ជ្រោយដីអោយបានបានម៉ត់
-ដាក់ជីកំប៉ុស្តលាយជាមួយដី ។
២. ការរៀបចំដាំ
-ដាំគម្លាតពីគ្នាគុម្ពមួយទៅគុម្ពមួយ ពី ៤ ទៅ ៨ សង់ទីម៉ែត្រ និងជំរៅ ២ ទៅ ៣ សង់ទីម៉ែត្រ
-ដើម្បីកុំអោយពិបាកក្នុងការវាស់ច្រើនសា យើងអាចប្រើប្រាស់កំណាត់ឈើភ្ជាប់គ្នា ដោយបង្កើតជាឩបករណ៍រង្វាស់មួយ ស្របតាមខ្នាតដែលបានណែនាំខាងលើ។
-ជ្រើសរើសយកមើមខ្ទឹមសដែលមានគុណភាពល្អ ធំ មិនខូច ឬសត្វស៊ី
-ដាំដោយដាក់ក្បាលខ្ទឹមចុះក្រោម និងកន្ទុយរបស់ឡើងលើ បន្ទាប់មកកប់ដីពីលើ
-យកចំបើងគ្របពីលើ ដើម្បីកាត់បន្ថយកំដៅ និងរក្សាសំណើមក្នុងដី។
៣. ការថែទាំ និងការប្រមូលផល
-ស្រោចទឹក បន្ថែមជី និងរក្សាការថែទាំ
-ខ្ទឹមសអាចប្រមូលផលបាន ចន្លោះពី ១ ទៅ ២ ខែ ឬនៅពេលដែលដើមខ្ទឹមមានស្លឹកចាប់ពី ៥ ទៅ ៦ ស្លឹក។