វីដេអូ
រូបភាព
នំសរសៃមាស ឬ នំវ៉ោយ
ពងមាន់(យកតែក្រហម) និង ស្ករស ទឹក
របៀបធ្វើ ៖
គោះពងមាន់ ស្រង់យកតែស៊ុតពណ៌ក្រហមសុទ្ធ។-យកម៉ាស៊ីនវាយឲ្យឡើងសាច់នំ ប្រហែលកន្លះម៉ោង ឬក៏ធ្វើដោយដៃក៏បានដែរ តែត្រូវការពេលមួយម៉ោង ដើម្បីអង្គុយកូរវាយម្សៅ។
– ដាំទឹកស្ករឲ្យខាប់ ទើបយកសាជីដែក ឬ យកក្រដាសរឹង ដែលគេគួចអោយកើតជារាងសាជី មានគូថប្រហោងតូចមួយ។- យកទឹកពងមាន់ដែលវាយបាន ទៅចាក់ក្នុងសាជី ហើយរោយទៅលើទឹកស្ករ តម្រៀបលើគ្នា អោយមានរបៀប។
-ពេលសរសៃនំអណ្តែតឡើង គេអាចដួសយកទៅទុកឲ្យត្រជាក់ឧណ្ហៗ ដើម្បីរៀបចំឲ្យល្អ សម្រាប់ដាក់ក្នុងថាសថ្មី ដើម្បីបម្រើគ្រួសារ ឬ ភ្ញៀវ។
-បើអ្នកមិនចង់ប្រើម្សៅទេ ប្រើពងមាន់សុទ្ធគ្រាន់តែត្រ។ នៅផ្សារគេដាក់ម្សៅថែម ដើម្បីលក់បានចំណេញ ប៉ុន្តែនៅពេលត្រជាក់នំក្លាយជារឹង ហើយស្វិត។
ទឹកស្ករ ១គីឡូ ទឹក ១ លីត្រកន្លះ។ បើមិនចង់បានផ្អែមពេក សូមដាក់ ទឹក ២ លីត្រ។ នៅពេលដាំទឹកស្ករ សូមដាំទឹកឲ្យពុះសិន សឹមចាក់ស្ករចូល លុះស្ករលាយហើយ សូមបន្ថយភ្លើង កុំឲ្យស្ករពុះខុរ គ្រាន់តែឲ្យពុះរេចៗបានហើយ ទើបយើងចាក់ម្សៅចូល។ នៅពេលសរសៃនំអណ្តែត យើងស្រង់ចេញ តម្រៀបជារាងអ្វីក៏បាន។ នំដទៃទៀត ធ្វើពីគ្រឿងតែមួយ ដូចគ្នា គ្រាន់តែ ប្រើពែង និង ស្លាបព្រាសម្រាប់ធ្វើក្បាច់។
-បើចង់ធ្វើនំតំណក់ គេប្រើស្ករមួយគីឡូ ពងមាន់ប្រហែលម៉ាប្លូន យកតែពងក្រហម។ ពងស យើងយកធ្វើនំពងទាដុត ខ្មែរខ្លះហៅថា បាកែងពង។
ទំនងណាស់!
គួរឱ្យចង់ទទួលទានណាស់!
អាចសាកល្បងធ្វើទាំងអស់គ្នាបានណា!
សម្រួលអត្ថបទដោយ៖ ខ្ទឹមស