ចំណេះដឹងទូទៅ
រូបភាព
ទឹកដូង ជាភេសជ្ជ:ដ៏ល្អបំផុតសម្រាប់សុខភាព សម្បូរវីតាមីន និងសារធាតុរ៉ែដូចជា ក្លរីដ ជាតិដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម សូដ្យូម ផូស្វ័រ …និងសារធាតុចិញ្ចឹមជាច្រើនទៀត។
ជាទូទៅ ទឹកដូងមួយពែងមានផ្ទុកម៉ាញ៉េស្យូម ១៥មីលីក្រាម និងវីតាមីន ២៤មីលីក្រាម ដូច្នេះអ្នកអាចផឹកទឹកដូង ៣ពែងក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការវីតាមីនប្រចាំថ្ងៃរបស់រាងកាយ។
ទោះជាយ៉ាងណា អ្នកមិនគួរទទួលទានទឹកដូង ច្រើនពេកនោះឡើយ ព្រោះចំនួនកាឡូរី ជាតិស្ករ និងប៉ូតាស្យូម របស់វាអាចធ្វើឲ្យរាងកាយត្រូវប្រឈមនឹងបញ្ហា។
អ្នកមិនគួរទទួលទានទឹកដូង ៖
-បន្ទាប់ពីរាងកាយបែកញើសច្រើន ព្រោះអាចបង្កឲ្យអតុល្យភាពអេឡិចត្រូលីត្រខ្លាំង
-នៅពេលល្ងាច៖ ការទទួលទាំនទឹកដូងនៅពេលល្ងាចអាចបង្កឲ្យមានគ្រោះថ្នាក់ដែរ ព្រោះវាពេលនេះរាងកាយអស់កម្លាំងត្រូវការសម្រាក។ ប្រសិនបើអ្នកផឹកទឹកដូង ជាពិសេសទឹកដូងដែលក្លាសេត្រជាក់ៗ អ្នកធ្វើឲ្យកើតជំងឺផ្តាសាយ រាងកាយទន់ខ្សោយងាយនឹងឆ្លងជំងឺ ខ្សោយសរសៃពួរ និងមានអារម្មណ៍អស់កម្លាំង។
ពេលវេលាដ៏ល្អបំផុត ក្នុងការទទួលទានទឹកដូង គឺនៅពេលព្រឹក ឬពេលថ្ងៃត្រង់ ដើម្បីរក្សាតុល្យភាពរាងកាយកុំឲ្យជួបបញ្ហាអវិជ្ជមាន។
សម្រួលអត្ថបទៈ អ៊ាង សុផល្លែត