ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើនំផ្កា ស្រួយឆ្ងាញ់ ងាយៗ!!

17-Aug-2018 11:09 AM

រូបភាព


ដោយ: Uddam

របៀបធ្វើនំផ្កា ស្រួយឆ្ងាញ់ ងាយៗ!!នេះត្រូវគេហៅឈ្មោះនំផ្កា ដោយសារវាមានរូបរាងស្រដៀងទៅនឹងផ្កាកំពុងរីក។ នំផ្កាមានលក្ខណៈស្រួយឆ្ងាញ់ពេលទុកត្រជាក់ តែបើនៅក្ដៅទើបស្រង់ពីខ្លាញ់វាទន់ស្វិត។គ្រឿងផ្សំ សម្រាប់ធ្វើនំកន្លះចានធំ៖-ម្សៅដំណើប ២៥០ក្រាម ឬម្សៅអង្ករ -ខ្ទិះដូង ៥០ក្រាម-ទឹកកំបោរថ្លា ៦៥ក្រាម-ស្ករស ១២០ក្រាម-អំបិលកន្លះស្លាបព្រា -ល្ងសឬល្ងខ្មៅ ១ស្លាបព្រា-ប្រេងឆា ១កូនចាន-ពុម្ពដែករាងផ្កាវិធីធ្វើ៖
-ដាក់គ្រឿងផ្សំទាំងអស់ ច្របាច់បញ្ចូលគ្នាក្នុងចានធំមួយ រួចកូរឲ្យសព្វ -ដាក់ខ្ទះភ្លើងចាក់ខ្លាញ់ចូល ទុកឲ្យក្ដៅ រួមទាំងជ្រលក់ពុម្ពក្នុងខ្លាញ់ឲ្យក្ដៅផង ដើម្បីកុំឲ្យជាប់នំពេលចៀន-ត្រាំខ្លាញ់រួច យកពុម្ពជ្រលក់ក្នុងម្សៅកូររួច នោះវាជាប់ពុម្ព រួចលើកយកបំពងតែម្ដង-ចុងក្រោយស្រង់ទុកលើចង្អើរឲ្យស្រកខ្លាញ់ជាការស្រេច ធ្វើបែបនេះដដែលៗច្រើនដង រហូតអស់ម្សៅ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស